អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំង​នគរបាល​ស្រុកលំផាត់ ធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ ខែកញា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនដូងប្រេងវៀតណាមលំផាត់ បន្ទាប់ពីរូបគេធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅជនរងគ្រោះម្នាក់ រងរបួសធ្ងន់​ កាលពីម៉ោង៨៖៣០នាទី​យប់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចម្ការ​កៅស៊ូ លោក កៅ គង់ ស្ថិតភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះ សុំ ប្រាជ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើ​ត នៅ​ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានប្រើកាំបិតប៉័តតោកាប់ទៅលើឈ្មោះ អ៊ុក នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ចំនួន៣កាំបិត ត្រូវចំឆ្អឹងជំនីឆ្វេង២កន្លែង ចិញ្ចើមឆ្វេង១កន្លែង របសធ្ងន់ ក្រោយកើតហេតុបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត បច្ចុប្បន្ន​បញ្ជូន​បន្ដទៅព្យាបាលនៅប្រទេសវៀតណាម។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវបាន​កម្លាំងជំនាញកំពុងកសាង​សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor