header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានអំពាវនាវ និងជំរុញឲ្យសមត្ថកិច្ចពាក់ពន្ធ័ ទាំងអស់ ត្រូវការពារកុំឲ្យមានការកាប់បំផ្លញព្រៃឈើ ការពារកុំឲ្យដើមឈើដួល ប្រសើរជាងនាំគ្នាការពារដើមឈើ ដែលដួលនៅតាមដងផ្លូវ ។

ក្នុងន័យនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ចង់បញ្ជាក់ថា បើសិនជាព្រៃឈើនៅតែ រងការកាប់បំផ្លាញ ហើយយើងនាំគ្នាមកការពារនៅតែតាមដងផ្លូវនោះ វាពិតជាគ្មានប្រយោជន៍នោះទេ សំខាន់ ត្រូវការពារប្រភពឈើនោះកុំឲ្យកាប់បំផ្លាញ កុំឲ្យរលំដួលនោះទើបយើងថែរក្សាព្រៃឈើយើងនៅគង់វង្ស ។

ការលើកឡើងបែបនេះក្នុងឱកាស ដែលលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រៃសហគមន៍ លើកទី៤ រវាងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។

ក្នុងនោះដែរ សហគមន៍ព្រៃឈើចំនួន៩ ស្មើនឹង១៨,៧២៣ហិចតា ក្នុងស្រុកចំនួន៤ គឺស្រុករវៀង ស្រុកគូលេន ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ នៅក្នុងចំណោម៣៩សហគមន៍លើជាង៥,០០០,០ ហិចតា ទូទាំងខេត្ត ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post