រតនគិរីៈ បុរសជនជាតិឡាវម្នាក់ត្រូវនគរបាលក្របួចជាប់ សង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន។ ការឃាត់ខ្លួនធ្វើឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុកអូរជុំបានឲ្យភ្នាក់ងារអង្គភាពព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) ដឹងថា ជនសង្ស័យ ឈ្មោះ ទឺ សិង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរកម្មករវាយថ្ម រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី និងមានស្រុកកំណើតភូមិស្រះឫស្សី ឃុំស្រែបូ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចដដែលបង្ហើបយ៉ាងខ្លីថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក ហើយទើបតែត្រូវបានចាប់ខ្លួននៅពេលនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕