ភ្នំពេញៈ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ៦០នាក់ តំណាងឲ្យជាង១៤៧នាក់ បាននាំគ្នាលើកបដាតវ៉ា ទាមទារ មិនឲ្យមានការផ្លាស់ប្តូរលោកនាយកសាលាចាស់ ឈ្មោះ មូល ស៊ុយហេង នោះឡើយ ។
ការលើកបដាតវ៉ានេះបានធ្វើឡើងនៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ការប្រមូលផ្ដុំរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិពេលនេះ មានប្រមាណ៦០នាក់ប៉ុណ្ណោះ តំណាងឲ្យគ្រូៗ១៤៧នាក់ ។ ពួកគាតបាននាំគ្នាលើកបដាចំនួន១១ផ្ទាំង ដោយបានសរសេរតវ៉ា សុំកុំឲ្យមានការផ្លាស់ប្ដូរលោកនាយកសាលាចាស់ ឈ្មោះ មូល ស៊ុយហេងនោះអី ហើយសុំឲ្យរក្សាភាពដើមរបស់សាលាដូចកាលពីពេលអីចឹង ។
ទោះបីយ៉ាងណា រហូតដល់វេលាម៉ោង ១៦និង៣៧នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី បានអញ្ជើញលោកគ្រូ អ្នកគ្រូទាំងនេះ ទៅចូលរួមពិភាក្សាផងដែរ ប៉ុន្តែលោកគ្រូ អ្នកគ្រូទាំងនេះ មិនព្រមចូលជួបលោកប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញនោះឡើយ ៕