header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិន៣នាក់ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីព្រឹកថ្ងៃទី ១៨កញ្ញា ឆ្នាំ២០១៨នេះចោទប្រកាន់ពីបទបង្ខាំងមនុស្សនិងជំរិតទាប្រាក់ ពាក់ព័ន្ធករណីពួកជនជាប់ចោទចាប់បុរសជនជាតិចិនម្នាក់បង្ខាំងធ្វើទារុណកម្ម ហើយជំរិតទារប្រាក់ទៀត។

ជនជាប់ចោទទាំង ៣នាក់រួមមាន៖ ទី១ឈ្មោះ Chen DongWen អាយុ៣៧ឆ្នាំ។ ទី២ឈ្មោះ Ehen qiuzi ភេទប្រុស អាយុ ២៣ឆ្នាំ និង ឈ្មោះ Li QingMou ភេទប្រុសអាយុ៤២ឆ្នាំ

ចំណែកជនរងគ្រោះមាន ឈ្មោះ Li Shigang ភេទប្រុស អាយុ ៤៧ឆ្នាំ ជាថៅកែ សិប្បកម្ម មួយកន្លែង មានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបជូនថា ក្រុមជនដៃដល់ទាំង៣នាក់ក្នុងចំណោមគ្នា ៥នាក់ (២នាក់រត់គេចខ្លួន) ត្រូវបាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ច បានចាប់ខ្លួនពួកគេ បន្ទាប់ពីមានបណ្តឹងរបស់ជនរងគ្រោះ ខាងលើ បានចោទប្រកាន់ថា ក្រុមជនដៃដល់មានគ្នា ៥នាក់ បាន វាយតប់ និងជម្រិតទារប្រាក់ចំនួន ៤៥.០០០ដុល្លារ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងកម្ចីប្រាក់ យីហោ ហ័ងស៊ីង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post