header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន  វិបុល  អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកំលាំងមន្រ្តីរាជការ និង កងកំលាំងប្រដាប់អាវុធទាំងបីធ្វើពលកម្មទប់ច្រាំងផ្លូវស្ពានសំយោង ស្ថិតនៅក្នុង ភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង  ។

ក្រោយពីពិនិត្យឃើញនូវស្ថានភាពជាក់ស្តែងអំពីកំពស់ទឹកជំនន់ទឹកភ្លៀងដែលបានហក់ឡើងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើអោយកំណាត់ផ្លូវក្រាលខ្សាច់ភ្នំមួយកន្លែងចាប់ពី(គល់ស្ពានសំយោង) ស្ថិតនៅក្នុង ភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្តាលអោយខូចខាត និងបាក់ច្រាំង ចិញ្ចើមផ្លូវប្រវែងប្រមាណ៤០០ម៉ែត្រ ដោយសាររលកបោកបក់មកលើផ្លូវ។ 

ឯកឧត្តមអភិបាលខេត្តបានបន្តដំណើរទៅរមណីដ្ឋានព្រៃបាសាក់ដើម្បីពិនិត្យការរៀបចំកែលម្អតំបន់ទេសចរណ៍មួយនេះអោយមានសោភ័ណ្ឌភាពដូចជា ក្រាលសាបនៅជំវិញបរិវេទព្រះអង្គធំជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវផែនការក្នុងការកែច្នៃ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទបាសាក់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ ក្នុងន័យអភិរក្សរក្សាការពារនូវទីតាំងវប្បធម៍ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលយូរលង់មកហើយឲ្យបានគង់វង្សផង និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តផង ធ្វើយ៉ាងណាឲ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បងរបស់ខេត្ត
ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕

បន្ទាប់មកឯកឧត្តមអភិបាលខេត្តបានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាស្ពានតាហោ និងច្រាំងទន្លេវ៉ៃគោផងដែរ ក្នុងនោះច្រាំងទន្លេវ៉ៃគោមួយផ្នែក ប៉ែកវេទិការអ៊ុំទូក និងស្ថាបនារួចរាល់នៅមុនការប្រណាំង ទូកដែលប្រារព្ធធ្វើរៀងរាល់ឆ្នាំនៅទន្លេវ៉ៃគោក្រុងស្វាយរៀង ខិតចូលមកដល់ ៕ ដោយ៖ភក្ដី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post