header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បាននាំប្រពន្ធ និងកូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ពន្លឺ រស្មី ស្ថិតនៅផ្លូវ១៩២៨ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ឆ្លៀតឱកាសបាន​ចូលលួចកាបូកលុយរបស់ម្ចាស់មន្ទីរ​ពេទ្យ ហើយក៏​ត្រូវបានម្ចាស់មន្ទីរពេទ្យ ប្ដឹងឲ្យ​នគរបាល​ប៉ុស្ដិ៍ទួលសង្កែទី២ ឲ្យ​ឃាត់ខ្លួន កាលពីវេលាម៉ោង១៖៤០នាទី​ថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ច បានឲ្យដឹងថា បុរសដែលបន្លំលួចកាបូបលុយ​ខាងលើនេះ ឈ្មោះ លូញ នេត អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកាត់កណ្ដឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ មានប្រ​ពន្ធ​ឈ្មោះ សុខ សែរ អាយុ៣៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានកូន២នាក់។

សមត្ថកិច្ច បន្តថា សម្ភារៈក្នុងកាបូប ដែលបុរសលួចរួមមាន ៖ ទូរស័ព្ទ៧គ្រឿង និងលុយសរុបទាំងអស់៣០០០ដុល្លារ និងដកហូតរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងរបស់ជនសង្ស័យ​។

តាមការបញ្ជា​ក់ពីបុគ្គលិកពេទ្យ បានប្រាប់សារព័ត៌មាន​ CAM POST ឲ្យ​ដឹងថា មុនពេលកើតហេតុ បុរសម្នាក់ខាងលើ បាននាំប្រពន្ធ និងកូនមកពេទ្យ (ពន្លឺ រស្មី) ដើម្បីយកកូនមកព្យាលបាលជំងឺ ស្រាប់តែឃើញកាបូកលុយរបស់ម្ចាស់ពេទ្យទុកចោល ក្នុងបន្ទប់ ក៏​បានឆ្លៀត​ឱកាសចូលលួច ត្រូវនាម​បុគ្គលិកពេទ្យឃើញ ក៏បានរាយការណ៍ប្រាប់ម្ចាស់ពេទ្យ ហើយម្ចាស់ពេទ្យក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ ចុះមកឃាត់ខ្លួនយកទៅ​សាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើ បានសារភាពថា ខ្លួនពិតជាបាន​លួចកាបូបមែន រួចហើយសមត្ថកិច្ច ក៏បាន​ធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post