រិទ្ធី

ក្រសួងព័ត៌មាន ណែនាំឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់ការចាក់ផ្សាយបទចម្រៀងមានចំណងជើងថា”សល់តែចិត្ដស្មោះ” ច្រៀងដោយលោកស្រី កែវ ច័ន្ទសម្ជស្ស របស់ផលិតកម្មខ្មែរអមតៈ កាលពី​ប្រមាណ​១០​ឆ្នាំ មុន។ នេះយោងតាមលិខិតលេខ ១២៣៣ ព.ម របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

លិខិតរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ ធ្វើឡើង​ក្រោយ​មានការ​ស្នើសុំ​ពី​ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ឯកឧត្តម អ៊ិត សំហេង បាន​ពន្យល់​ប្រាប់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថាបទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​» នេះ មាន​អត្ថន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ការងារ​របស់​អ្នកបម្រើ​នៅតាម​ផ្ទះ​ដែលច្បាប់ស្តីពីគាំពាជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពាដល់ពួកគាត់ដែលបម្រើការងារតាមផ្ទះ។​

ក្រសួងថាដើម្បីជៀសវាង​ប៉ះពាល់អារម្មណ៍ និងតម្លៃរបស់បងប្អូនអ្នកបម្រើការងារតាមផ្ទះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពាដល់ពួកគាត់ព្រមទាំងបានគាំពារដោយច្បាប់រដ្ឋ ក្រសួងព័ត៌មានស្នើសុំបញ្ឈប់ការចាក់ផ្សាយបទចម្រៀងនេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

​យោងតាម​តំណ​ភ្ជាប់ Youtube ដែល​បង្ហាញ​នៅក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ព័ត៌មាន និង​រដ្ឋមន្ត្រី​ការងារ បទ «​សល់​តែ​ចិត្ត​ស្មោះ​» ត្រូវបាន​បង្ហោះ​នៅលើ Youtube តាំងពី​ឆ្នាំ​២០០៩​ មកម្ល៉េះ ដោយ​បទ​នេះ​យកតាម​លំនាំ​បទ «​ទឹកភ្នែក​ស្វាមី ស្រីឡង់សេ​»​។ បទ​នេះ​រៀបរាប់​ពី​នារី​ម្នាក់​ចាញ់បោក​គេ ដែល​ត្រូវបាន​កុហកថា ទៅធ្វើ​ការងារ​តាម​ផ្ទះ តែ​បែរ​ក្លាយជា​ស្ត្រី​រងគ្រោះ នៃ​ជួញ​ដូរ​ផ្លូវភេទ​ទៅវិញ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post