header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ “ជីវិតមនុស្សនៅលើដងផ្លូវ ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​!” ជាក់ស្ដែង​បុរសម្នាក់បានស្លាប់ ខណៈពេលកំពុងជិះតាមផ្លូវ ស្រាប់តែមានរថយន្ត(មិនស្គាល់ម៉ាក) បើកបុកពេញទំហឹង ហើយបើករត់គេចខ្លួនបាត់ស្រមោល បន្សល់​ទុកសពជនរងគ្រោះ​ដេកស្លាប់​ លើដងផ្លូវ​យ៉ាង​អាណោចអាធ័ម​ ក្រោមតំណក់ភ្លៀង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន កាលពីវេលាម៉ោង៦៖២០នាទីព្រឹក ថ្ងៃចន្ទ​ ទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតលើកំណាត់ជាតិលេខ៣ ចន្លោះ​គីឡូម៉ែត្រលេខ៣១-៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ (ព្រំប្រទល់ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ)។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ ទិត​ បាន អាយុ៣១ឆ្នាំ ជិះម៉ូតូ Nex ពណ៌ស ពាក់ស្លាកលេខ តាកែវ 1N-7349 មានស្រុកកំណើតនៅម្ដុំផ្សារ​ស័ង្កសី ឃុំព្រៃស្លឹក ស្រុកទាំង​ ខេត្តតាកែវ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់បណ្ដាញសារព័ត៌មាន CAM POST ថា នៅមុនកើតកើតហេតុ​ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ តាកែវ 1N-7349 ធ្វើដំណើរក្នុងល្បឿនធម្មតា ខណៈមកដល់កន្លែងកើតហេតុ​ ស្រាប់តែមានរថយន្តមួយគ្រឿង​ (មិនស្គាល់ម៉ាក) បើកយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះ ហើយបើករត់គេចខ្លួនបាត់ស្រមោល បន្សល់​ទុកសពជនរងគ្រោះ​ដេកស្លាប់​ លើដងផ្លូវ​យ៉ាង​អាណោចអាធ័ម​ ក្រោមតំណក់ភ្លៀង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញស្រុកកណ្ដាលស្ទឹង ចុះមកធ្វើការវាស់វែង ​នឹងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ​ដើម្បី​រងចាំសាច់ញាតិយកឯកសារ​ មកទទួលយកទៅវិញ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកតាមរថយន្តដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post