អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ បានឲ្យអង្គភាពសារព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) ដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទូទាំងប្រទេស ទាក់ទងការបង្ក្រាប ការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់គ្រឿងញៀន​បានសរុបចំនួន ២៣ករណី ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបទាំង២៣ករណីខាងលើនេះ ចូលរួមពីអង្គភាពចំនួន១០អង្គភាព(ប៉ូលិស៦អង្គភាព ប៉េអឹម៤អង្គភាព) ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់ ក្នុងនោះមានស្រី ៥នាក់ផងដែរ ។

រីឯវត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(ice)៦០,៥៨ក្រាម និង ៧កញ្ចប់តូច និងមេតំហ្វេតាមីន(wy) ០,៤៤ក្រាម ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor