header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ នារីវ័យក្មេងម្នាក់ មានរូបសម្ភស្ស​សមរម្យ ស្អាតបាត ប៉ុន្តែ​នៅពេលសមត្ថកិច្ចឆែកឆេរ ស្រាប់តែរកឃើញម្សៅក្រាម សង្ស័យសារធាតុញៀនមួយកញ្ចប់ សមត្ថកិច្ចក៏ក្របួច​ ឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ។

ការបង្ក្រាបខាងលើនេះ​បានធ្វើឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​១៩៖៣០នាទី​ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផៃ សុភ័ក្រ្ត ភេទស្រី អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ មក​ស្នាក់នៅបណ្តោះអាសន្ន​ ភូមិភ្នំតូច ឃុំពេជ្រចិន្តា និងបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់ សង្ស័យមានសាធាតុញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ 

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង​ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post