រិទ្ធី

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា អះអាងថា៖ ពិតជា​មាន​ករណី​ខុស​ឈ្មោះ ​ភេទ​ អាយុ​ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ខុស​រូបថត​បេក្ខជន​ប្រឡង​បាក់​ឌុប​មែន​។ លោកបន្តថា បញ្ហា​ទាំងនេះ កើតចេញពី​បច្ចេកទេស​របស់​ក្រុមការងារ​ក្រសួង​ ទោះជាយ៉ាងណាក្រសួងបាន​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រក្រតី​លើ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ ជូន​បេក្ខជន​រួចរាល់​ហើយ​។​

ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុកមួយ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​៖ ​បញ្ហា​ដែល​បានកើត​ឡើង​នេះ ដោយសារ​តែមាន​ចំនួន​បេក្ខជន​ប្រឡង​ច្រើន ទើប​ធ្វើ​ឲ្យ​ក្រុមការងារ​យើង បង្កើត​កំហុស​យ៉ាង​ដូច្នេះ​​។ 

ជាក់ស្តែងមានកំហុសមួយ គឺការចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យសិក្សាទុតិយភូមិ ឈ្មោះ អ៊ូច សុវឌ្ឍនា ភេទប្រុស កើតនៅថ្ងៃទី៣០ វិច្ឆិកា ១៩៩៩ នៅខេត្តបាត់ដំបង។ កំហុសត្រង់ថាបិទរូបថាមនុស្សស្រីទៅវិញ។

សម្រាប់ការប្រកាសលទ្ធផលនៃការប្រឡងចំណេះដឹងទូទៅមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថាមានកំហុសដោយសារកុំព្យូទ័រមិនបានបូកពិន្ទុរគណិតវិទ្យារបស់បេក្ខជនជាង៧០០ បន្ទប់។

​​សូមរំលឹកថា សម្រាប់​ឆ្នាំ​២០១៨ ​នេះ បេក្ខជន​ដែល​បាន​ប្រឡងជាប់នៅ​ទូទាំងប្រទេស​ មាន​ចំនួន ៧៦ ០៣៤​នាក់ ស្មើជាង៦២ភាគរយ ដែល​និទ្ទេស​A មាន​៤០៨​នាក់​ ​និទ្ទេស​B មាន​២ ២២២​នាក់​ ​និទ្ទេស​C មាន​៦ ០៤១​នាក់​ ​និទ្ទេស​D មាន​១៥ ១៨០​នាក់ និង​និទ្ទេស E មាន​៥២ ១៨៣​នាក់​។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor