header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ:​ លោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានលើកឡើងថា​ គ្រប់បណ្តាហាងលក់ទំនិញទាំងអស់ ត្រូវតែបិទតម្លៃលើមុខទំនិញ​ ហើយតម្លៃជាលុយរៀល មិនមែនជាលុយបរទេសនោះទេ​ ។ លោកលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកដឹកនាំមន្ត្រីកាំកុងត្រូល សហការមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ និងទំនិញខូចគុណភាពកាលពីសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក​ សាន​ វិជ្ជាសារ៉ាវុធ​ និយាយថា​ ដោយមើលឃើញថា​ រូបិយបណ្ណខ្មែរមិនសូវបានគេយកមកប្រើប្រាស់ ក្នុងការទូទាត់ទំនិញនោះទេ គឺគេយកតែប្រាក់បរទេសដូចជាប្រាក់បាត និងប្រាក់ដុល្លារមកទូទាតរាល់ការទិញទំនិញផ្សេងៗ ។ ការទូទាត់ទំនិញ ជាប្រាក់បរទេសដូច្នេះ គឺបណ្តាលមកពីអ្នកលក់ បិទតារាងតម្លៃតែប្រាក់បរទេស។

លោកបន្តថា នៅក្នុងប្លុកកាស៊ីណូ មានហាងជាច្រើន គឺមិនព្រមទទួលយកលុយរៀលខ្មែរទេ​ ចំពោះអ្នកទិញ ត្រូវតែទូទាត់លុយបាត ឬក៏លុយដល្លារបើមិនដូចនោះទេ អ្នកទិញត្រូវយកលុយរៀលរត់ទៅដូរយកលុយបរទេសសិន ។

ដោយមើលឃើញដូច្នេះ ដើម្បីលើកកម្ពស់ប្រាក់រៀល ទើបលោកចុះណែនាំឲ្យអ្នកលក់ ត្រូវតែបិទតម្លៃប្រាក់រៀល លើមុខទំនិញ​ ឬអាចបិទរួមគ្នាក៏បាន​ ។ បើមិនព្រមអនុវត្តន៍តាមការណែនាំនេះ​ លោក នឹងអនុវត្តតាមច្បាប់ ដោយពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល ។

សូមបញ្ជាក់ថា ចំពោះករណីប្រាក់រៀលនេះ មិនដែលមានអាជ្ញាធរឬសមត្ថកិច្ចណាលើកមកអនុវត្ត ឬឈឺឆ្អាលឡើយ​ នេះជាលើកទី១ ហើយដែលលោក​ សាន ​វិជ្ជាសារ៉ាវុធ​ លើកមកអនុវត្តដើម្បីលើកតម្លៃប្រាក់រៀលខ្មែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post