header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក លាង សំណាត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នឹងបើកការស៊ើបសួរលើ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ពីបទបរិហាកេរ្ដិ៍សាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ បន្ទាប់ចេញពីពន្ធនាគារបានឃុំមួយរយៈពេលមក ខណៈលោក គឹម សុខ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានប្ដឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើនៅតែព្រហើនហ៊ានរិះគន់កម្ពុជា។ ការប្តឹងនោះ ធ្វើឡើងក្រោមហេតុផល លោក គឹម សុខ មិនទាន់ផ្តល់ប្រាក់សំណង៨០០លានរៀលស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ ឲ្យគណបក្សកាន់អំណាច ក្រោយចេញពីពន្ធនាគារ ដែលបានចោទប្រកាន់មករាជរដ្ឋាភិបាលសម្លាប់មនុស្សជាប្រព័ន្ធ។

យោងតាមដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដែលអង្គភាពសារភ័ត៌មាន CAM POST ទទួលបាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីសាកសួរយកចម្លើយពីដំណើររឿងបរិហាកេរ្ដិ៍សាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ សាមីខ្លួនត្រូវយកលិខិតផ្សេងៗ ដែលទាក់ទងនិងរឿងខាងលើនេះ មកជាមួយផងប្រសិនបើមាន ។

កាលពីថ្ងៃទី១ កញ្ញា កន្លងមក លោក គឹម សុខ ដែលទើបតែចេញពីពន្ធនាគារ ហើយនិយាយរិះគន់មកលើរាជរដ្ឋាភិបាល ឥតសន្សំចៃមាត់នោះ បាននាំកូនស្រីអាយុ៦ឆ្នាំទៅដល់ប្រទេសថៃ ដើម្បីរងចាំទៅរស់នៅប្រទេសទី៣៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post