header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ក្រោយការលាចាកលោក របស់លោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺ ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា ប្រជាជនកម្ពុជាបានសម្ដែងនូវក្ដី សោកស្ដាយ និងអាឡោះអាល័យជាពន់ពេក  ក្នុងនោះដែរ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ដែលជា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងប្រធានគណបក្សខ្មែរក្រោក បានស្នើសុំរាជរដ្ឋាភិបាលរៀបចំចាត់ចែងឲ្យសាកសង់នូវ ស្តូបនិមិត្តរូបតំណាងឲ្យ សព នៃ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺ សម្រាប់ឲ្យកុមារកម្ពុជាបានចងចាំ និងគោរពដឹងគុណ។

ការស្នើសុំនេះ តាមរយៈគណនីហ្វេសប៊ុករបស់លោកផ្ទាល់តែម្ដង ដោយបានលើកឡើងថា ដេីម្បីជាកិច្ចឆ្លេីយតបចំពោះ គុណឧបការៈ និងការលះបង់របស់ លោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺ ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា ដែលបានលះបង់កម្លាំងកាយ កំឡាំងចិត្ត ពេលវេលាប្រកបដោយភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ក្នុងបេសកកម្មជិត៣០ឆ្នាំមកនេះក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ពេទ្យមនុស្សធម៌គន្ធបុផ្ផាបានព្យាបាលកុមារកម្ពុជាមិនក្រោម១៥លាននាក់ និងបានសង្គ្រោះជំងឺធ្ងន់ជាង២លាននាក់នោះទេ ,

ដូចនេះខ្ញុំសូមស្នេីររាជរដ្ឋាភិបាលមេត្តារៀបចំចាត់ចែងអោយនូវ ស្តូបនិមិត្តរូបតំណាងអោយ សព នៃ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺ សម្រាប់អោយកុមារកម្ពុជាបានចងចាំនិងគោរពដឹងគុណចំពោះ វេជ្ជបណ្ឌិតទេវតារូបនេះ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post