header ads

Sponsor

រិទ្ធី

តំណាងប្រជាពលរដ្ឋចំនួន២៩២គ្រួសារ រស់នៅភូមិព្រែកហូរ ឃុំជើងកើប និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានជម្លោះដីធ្លី បានសរសេរលិខិតស្នើសុំលោក ពេជ្រ ស្រស់ ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី មកជួយពិនិត្យ សិក្សាស្រាវជ្រាវ រឿងជម្លោះដីធ្លីចំនួន៤៥០ ហិចតាជាមួយក្រុមហ៊ុន សៀវ ចាន់ហេងអភិវឌ្ឍន៍ អស់រយៈពេលជាង១០ឆ្នាំមកហើយ។

បន្ទាប់ពីទទួលសំណើពីប្រជាពលរដ្ឋរងគ្រោះដីធ្លីរួចហើយ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី និងជាប្រធានគណបក្សយុវជនកម្ពុជា ក៏បានជូនដំណឹងទៅឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប៉ុន្តែ ឯកឧត្តម ម៉ៅ ភិរុណ មិនអនុញ្ញាតឱ្យលោក ពេជ្រ ស្រស់ ទៅជួយឡើយ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក ពេជ្រ ស្រស់ បានអះអាងថា៖ ឯ.ឧ ម៉ៅ ភិរុណ បានហាមឃាត់ខ្ញុំមិន ឱ្យចុះជួបប្រជាពលរដ្ឋមានជម្លោះដីធ្លី ក្រោយខ្ញុំជូនដំណឹង ទៅលោក ដោយខ្ញុំបានបញ្ជាក់ថា ខ្ញុំចុះសិក្សា បញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋក្នុងដែនដីរបស់គាត់ ដោយគាត់ទាមទារលិខិតបេសកកម្មរបស់ខ្ញុំ។

ទោះជាយ៉ាងណាយ លោក ពេជ្រ ស្រស់ ប្រកាន់ជំហរថា៖ ក្នុងនាមខ្ញុំជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺមានសិទ្ធិចុះសិក្សាបញ្ហារបស់ជាតិ និងប្រជាពលរដ្ឋ ដោយមិនចាំបាច់មានលិខិតបេសកកម្មក្នុងករណីបន្ទាន់។ ម្យ៉ាងវិញទៀត ឯ.ឧ ម៉ៅ ភិរុណ បាននិយាយថាមិនទទួលខុសត្រូវទេ  បើសិនជាខ្ញុំមានបញ្ហាអ្វីមួយនោះក្នុងដែនដីរបស់គាត់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post