header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយថា ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ឧត្តមសេនីយ៍ឯក ស ថេត ជាប្អូនបង្កើតរបស់សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនោះ សម្ដេច ស ខេង បានបដិសេធថា ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត មិនមែនជាប្អូនបង្កើតរបស់សម្ដេចឡើយ មិនដូចអ្នកសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ។

យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែកញ្ញានេះ បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាច្រើន បានចេញផ្សាយអំពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនលោកផ្កាយ៣ ស ថេត។

សម្ដេចថា “អ្វីដែលខ្ញុំកត់សម្គាល់ និងចង់បញ្ជាក់នៅពេលនេះ គឺសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា សារព័ត៌មានទាំងនោះ បានប្រភពមកពីណា ឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់ខ្ញុំ ដូចដែលសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ”

សូមរំឭកថា លោកផ្កាយ៣ ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ ជំនួសលោកផ្កាយ៤ ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឋានៈស្មើរដ្ឋមន្រ្តី ជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី៕

ពិធីប្រកាសចូលកាន់តំណែងស្នងការរាជធានីភ្នំពេញ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post