header ads

Sponsor

PH

ការអភិវឌ្ឍសំណង់លំនៅដ្ឋានឥតឈប់ឈរ សឹងគ្រប់តំបន់ក្នុងទីក្រុងភ្នំពេញ ស្របពេលជាមួយតម្រូវការលំនៅដ្ឋាន កំពុងមានការកើនឡើង។ ក្នុងនោះខណ្ឌមានជ័យ​ដែល​រួមមាន​សង្កាត់​ស្ទឹងមានជ័យ បឹងទំពុន ចាក់អង្រែលើ និង​ចាក់អង្រែក្រោម បាន​បង្ហាញ​នូវការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ។

ងាកមកវិសាលភាពតំបន់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យនេះវិញ កំពុងមាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង ​ទាំង​ផ្នែក​សំណង់​លំនៅដ្ឋាន និង​ វិស័យ​ពាណិជ្ជកម្ម ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំខ្វាត់ខ្វែង ខណៈពេលដែល​មហាវិថី​សម្តេច​ហ៊ុនសែន (ផ្លូវ៦០ ម៉ែត្រ) ដែលទើបតែ​ស្ថាបនា​រួច នឹងក្លាយទៅជាមហាវិថីពាណិជ្ជកម្ម ដោយ​រត់កាត់​តាម​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​គគ្រឹកគគ្រេង​នេះ។ គម្រោង​សំណង់​លំនៅឋាន​បាន​លេចចេញ​ឡើង​យ៉ាង​ឆាប់រហ័ស នឹងបង្កើតបានជាទីក្រុងរណប នាពេលអនាគតដ៏ខ្លីខាងមុននេះ។  គម្រោងអភិវឌ្ឍចម្រុះរបស់បុរី ប៉េង ហួត ដឹស្តា ដាយមិន ក៏បានបង្ហាញវត្តមាន និងរួមចំណែកក្នុងគម្រោងអភិវឌ្ឍដ៏ធំសម្បើមនេះផងដែរ។ ក្នុងគម្រោងនេះទាំងមូល មានវិសាលភាពលើផ្ទៃដីប្រមាណជា ៤០ ហិចតា នៅជាប់មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) តែម្តង ជាគម្រោងមួយ ដែលបែងចែកជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ 

សម្រាប់តំបន់ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់ចាក់អង្រែក្រោម ដែលរួមមានទាំងផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូនលោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។ 

ហ្សបហោស៍ក្លាស៊ិក បានរចនាឡើងយ៉ាងល្អឥតខ្ចោះ ឈរលើគុណភាព និងសោភណ្ឌភាព ដែលមានការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក ដែលមានទីតាំងទល់មុខផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ផ្ទាល់តែម្តង ។

ហ្សបហោស៍ ក្លាស៊ិក ក្នុងគម្រោង​បុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់ផ្តើមបើកលក់ពីថ្ងៃ​នេះតទៅហើយ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥៥,០០០ ដុល្លារ ដែលមានសុពលភាពត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៨ នេះ តែប៉ុណ្ណោះ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post