header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ បានចាញ់បោកការលួងលោមប្រុសស្នេហ៍ រហូតលង់ខ្លួនជ្រុលជ្រោះខ្លួនប្រាណ រហូតដល់ពពោះ៦​ខែ ស្រាប់តែប្រុសចិត្តខ្មៅនោះបោះបង់ចោល ដោយមានវិបត្តិផ្លូវចិត្ត ក៏សម្រេចលេបថ្នាំទម្លាក់កូនចោល តែដោយសារតែការទម្លាក់មិនប្រក្រតី ក៏បង្កឲ្យប៉ះដល់ទារក និងម្ដាយត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ​នៅ​ផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីរងគ្រោះដែលលេបថ្នាំទម្លាក់កូនចោលមានឈ្មោះ ស.ម អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ​ ខណ្ឌសែនសុខ ចំណែកប្រុសស្នេហ៍មិនបានត្រូវស្គាល់អត្តសញ្ញាណនោះទេ។

បើតាមសម្តីមិត្តភ័ក្តិនារីរងគ្រោះ បានឲ្យដឹងថា នាង (នារីរងគ្រោះដែលលេបថ្នាំទម្លាក់កូនចោល) បានស្គាល់បុរសម្នាក់ ស្រឡាញ់គ្នារហូតដល់នាងបានប្រគល់ខ្លួនប្រាណ ឈានដល់មានកូនបាន៦ខែ ហើយនាងបានប្រាប់ដំណឹងនេះទៅប្រុសស្នេហ៍ បែរជាគេប្រកែកមិនទទួលខុសត្រូវធ្វើឲ្យនាងតូចចិត្តយ៉ាងខ្លាំង ទើបសម្រេចចិត្តលេបថ្នាំទម្លាក់កូនចោល តែដោយរសាលេបថ្នាំខុសប្រក្រតី ក៏ធ្វើឲ្យប៉ះពាល់ដល់ទារក និងម្តាយ ធ្វើឲ្យនារីរងគ្រោះមានការឈឺចាប់ប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ទើបបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីព្យាបាលសង្គ្រោះជីវិតម្តាយ និងកូន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post