ក្រុងព្រះសីហនុ៖ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ចាក់ថ្ម លុបសមុទ្រ របស់ក្រុមហ៊ុន គ្លូប៊លហ្រ្គីនអេនើជីឌីវេឡុបមេន ដែលត្រូវបានគេស្គាល់ថាជារបស់ឧកញ៉ា ទ្រី ភាព ត្រូវបានឯក ឧត្តម សុខ សុវណ្ណ វឌ្ឍនាសាប៊ុង និងសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ចុះពិនិត្យ និងធ្វើការរិះគន់យ៉ាងខ្លាំងកក្រើកបណ្ដាញសង្គម។
ជាមួយការកក្រើកនូវព័ត៌មាននេះ ប្អូនស្រី សម្ដេចតេជោ លោកស្រី ហ៊ុន ស៊ីណាត មានការប្រតិកម្ម ផងដែរ ដែលលោក ទ្រី ភាព ចាក់ដីចូលសមុទ្រ និងចាត់ទុកសមុទ្រជារបស់ពលរដ្ឋមិនមែនរបស់ឧកញ៉ានោះឡើយ។ ការលើកឡើងបាននេះតាមរយៈគណនីហ្វេសប៊ុករបស់លោក ស្រី ថា៖
💐🙏អាណត្តិទី៦ហើយសម្ដេចគាត់មិនទុក្ខឲ្យរាស្ត្ររស់នៅខុសច្បាប់ទេ គាត់មុខតែចេញប្លង់អោយមិនខានយុត្តិធម៌ត្រូវតែមានសម្រាប់រាស្ត្រស្លូតត្រង់ឧកញ៉ា និងអ្នកមានអំណាចធ្វើបានរាស្ត្រក៏ត្រូវតែបានដូចគ្នា ។ ខ្ញុំគិតថាកន្លងមកសម្ដេចគាត់មានប្រសាសន៍ហើយថាដីទាំងអស់នេះជាដីម៉ែលោកឯងអីបានមិនព្រមឲ្យពួកគាត់💐សូមបងប្អូនកូនក្មួយទាំងអស់កុំអស់សង្ឃឹមអោយសោះ💐🙏ទីណារាស្ត្រមានទុក្ខទីនោះមានសម្ដេចតេជោសែន👍
នារសៀលថ្ងៃទី ២៥ ខែកញ្ញា នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកសុខ សុវណ្ណ វឌ្ឍនាសាប៊ុង នៅតែចុះបន្តតាមដានស្រាវជ្រាវនៅ ពយកំពេញ ក្រុងព្រះសីហនុ បើទោះបីគណកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៌ឆ្នេរសមុទ្រចេញសេចក្តីប្រកាសថាការអភិវឌ្ឍន៍នេះជាប្រយោជន៍រួម។