header ads

Sponsor

រិទ្ធី

សូមប្រុងប្រយ័ត្នសម្រាប់ការធ្វើដំណើរទៅមកពេលយប់ម្តុំកំពង់ផែជុំវិញការដ្ឋានសាងសង់ស្ពានជ្រោយចង្វារ ក្រោមគម្រោងស្តារឡើងវិញនៃស្ពានជ្រោយចង្វារ យើងកំពុងធ្វើការលើដំណើរការលើកដាក់ផ្នែកតួស្ពាន ជាពិសេសនៅពេលយប់ ដោយពិចារណាលើសុវត្ថិភាពប្រជាជន និងចៀសវាងការកកស្ទះចរាចរនៅពេលថ្ងៃ។ សូមអរគុណសម្រាប់ការយោគយល់ និងសហការ។ នេះជាសារជម្រាបដល់សាធារណជនរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ជ្រោយចង្វារ​ចាស់​) កំពុងតែ​ជួសជុល​កែលំអទ្រង់ទ្រាយធំក្រោមជំនួយឧបត្ថម្ភរបស់អង្គការ JICA នៃប្រទេសជប៉ុន។

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ជ្រោយចង្វារ​ចាស់​) បានចាប់ផ្តើមជួលជុលឡើងវិញកាលពីថ្ងៃអាទិត្យ ទី០​១ ខែតុលា​ ឆ្នាំ២០១៧ ការជួសជុល​នេះ គ្រោង​ចំណាយថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ផ្ដល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​ តាមផែនការ គម្រោង​ជួសជុល​កែលំអ​ស្ពាន​ជ្រោយចង្វារ​ចាស់ គ្រោង​បញ្ចប់​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ ខាងមុខ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post