header ads

Sponsor

រិទ្ធី

នៅកម្ពុជាការប្រោះប្រាស់ប្រព័ន្ធតុលាការដើម្បីប្លន់យកដីប្រជាពលរដ្ឋ ជាវិធីសាស្រ្តដែលអ្នកមានអំណាចនិយមប្រើជាច្រើនឆ្នាំមកហើយ។ នេះជាករណីមួយក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ដែលគ្រួសារលោកពូ អ៊ុក សាវ៉ន ត្រូវបានក្រុមហ៊ុនវិនិយោគចិនប្តឹង ហើយដីនិងផ្ទះពួកគាត់ជាមួយនឹងគ្រួសារ ២ ផ្សេងទៀតត្រូវបានក្រុមហ៊ុនព័ទ្ធរបងជំវិញ។ ជានេះការលើកឡើងរបស់អង្គការមាតាធម្មជាតិ តាមរយៈវីដេអូឃ្លីបជាង៣នាទី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

កញ្ញា លីម គីមស័រ បាននិយាយថា ប្រជាពលរដ្ឋរងគ្រោះចំនួនគ្រួសារ ដែលដីនិងផ្ទះរបស់ពួកគាត់ ត្រូវបានរំលោភដោយក្រុមហ៊ុនចិនឈ្មោះ UDG។ កាលពីឆ្នាំ២០០៨ ផ្ទៃដីចំនួន 45 100 ហិចតា និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាង៨០គីឡូម៉ែត្រ ស្មើនឹង២០%នៃឆ្នេរសមុទ្រទាំងមូល ត្រូវបានរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្តូរសិទ្ធិវិនិយោគ ៩៩ឆ្នាំ ឱ្យក្រុមហ៊ុនចិនមួយនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះទាំងអស់ត្រូវបង្ខំចិត្តទៅរស់នៅទីតាំងថ្មី មានតែ៣គ្រួសារប៉ុណ្ណោះ ប្តេជ្ញាមិនព្រមចាកចេញ ដោយសារតែមិនអាចចាកចោលធនធានធម្មជាតិដែលមានស្រាប់ និងផ្នូរដូនតា។

ចុងខែឧសភា ឆ្នាំ២០១៨ នេះ គ្រួសារលោកពូ អ៊ុក សាវ៉ន ត្រូវបានតុលាការខេត្តកោះកុងកោះហៅឱ្យទៅឆ្លើយបំភ្លឺទាក់ទងទៅនឹងបណ្តឹងក្រុមហ៊ុន។

ចង់ដឹងថាក្រុមហ៊ុនប្តឹងប្រជាពលរដ្ឋដោយសាររឿងអ្វី ហើអ្នកណាដែលអាចនឹងនៅពីក្រោយក្រុមហ៊ុននេះ សូមទស្សនាវីដេអូរបស់ កញ្ញា លីម គីមស័រ ដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post