header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: រថយន្តតាក់ស៊ីឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវបានរ៉ឺម៉កម៉ូតូ បុកចំពីក្រោយ ចំហៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាត កាលពីរវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃត្រូវទី១០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីចរាចរណ៍មួយ បានកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្ដតាក់ស៊ី ដែលពាក់ស្លាក់លេខ ភ្នំពេញ 2Z: 7826 បើកបត់ឆ្លងផ្លូវពីខាងស្ដាំ មកខាងឆ្វេងហើយតាមការរៀបរាប់ដដែលថា ដោយភាគីខាងរថយន្ដគាត់បាននិយាយទូរស័ព្ទ ទើបបណ្ដាលឲ្យប៉ះជាមួយ ម៉ូតូកង់បី ដែលបើកបរទិសដៅពីកើតមកលិច ។

ជុំវិញករណីចរាចរណ៍ខាងលើនេះ ក៏មានការឈ្លោះប្រកែកគ្នា រកខុសត្រូវរៀងខ្លួនផងដែរ ។ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ វាស់វែងយកមកម៉ូតូកង់បី និងរថយន្ដបង្កមកចូលខាង ដើម្បីជួយសម្រួលចរាចរណ៍ កុំឲ្យកកស្ទុះផង និងជួយសម្រួលភាគីម៉ូតូកង់បី កុំឲ្យឈ្លោះប្រកែកគ្នាជាមួយម្ចាស់រថយន្ដផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទុកពេលឲ្យគាគីទាំងសងខាង និយាយសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post