header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រកម្ពុជា បានប្រទានគ្រឿងឥស្សរិយយស «មហាកណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា» ជូនសពលោកបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ជាកិច្ចបច្ឆាមរណៈ។ 

លោកវេជ្ជបណ្ឌិត Beat Richner ទោះបីជាគ្មានឈាមជ័រជាខ្មែរ តែលោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ការលាចាករបស់លោក មន្ដ្រីគ្រប់ក្រសួង-ស្ថាប័ន ក៍ដូចជាប្រជាពលរដ្ឋខ្មែរ បានសម្ដែងនូវការស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំង ចំពោះរូបលោក នូវទង្វើប្រកបដោយ សប្បុរសធម៌ មនុស្សធម៌ ពិតប្រាកដ ដោយពុំទាមទារផលតបស្នងអ្វីទាំងអស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post