ភ្នំពេញ ៖ មុននេះបន្តិច ឯកឧត្តម សុខ លីម អនុប្រធានប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានលើកឡើងថា៖ ក្នុងនាមសកម្មជននយោបាយ ឬអ្នកនយោបាយតើយើងមានបានអប់រំ ឬទទួលការអប់រំនូវមនសិការជាតិនិយមទេ? ដែលគិតថាយើងជាឈាមជ័រតែមួយទេ?
ខ្ញុំធ្វេីនយោបាយដោយអនុលោមតាមគោលជំហរគណបក្សខ្មែរក្រោក គឺយើងមិនធ្វើនយោបាយបែប វិចិត្រករ ឬ បែប អត្តពលកម្មឡើយ ឬអាចនិយាយមួយបែបទៀតថាយើងមិនលាបពណ៌ គណបក្សណា ឬយកបុគ្គលគណបក្សណាធ្វើជាសត្រូវឡើយហើយក៏មិនសន្យាបោកសន្លឹកឆ្នោតប្រជាពលរដ្ឋ រត់ចោលប្រជាពរដ្ឋទៅស្វែងរកលាភសក្ការៈក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដូចដែលពួកអគតិមើលឃើញពីសំបកក្រៅនោះដែរ ឬដូចការព្យាយាមលាបពណ៌តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។ សម្រាប់ពួកយេីងគ្មានអារម្មណ៍រំភេីបញាប់ញ័រនិងតំណែងនោះឡេីយ ព្រោះតំណែងជាកាតព្វកិច្ចបំរេី ការពារ ។
ចំពោះរដ្ឋាភិបាលវិញយើងនៅតែរិះគន់ចំពោះចំណុចអវិជ្ជមានលើគោលនយោបាយ និងភាពអសកម្មការងាររបស់មន្រ្តីរដ្ឋាភិបាលក្នុងន័យស្ថាបនាសំដៅឈានទៅរកការអភិវឌ្ឃន៍ជាតិឲ្យរុងរឿងរីកចម្រើន
ការដែលលើកឡើងពីក្រុមអគតិដែលគ្មានឆន្ទៈរួបរួមគ្នាថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាការបំផ្លាញថវិកាជាតិ ឬពួកលក់ក្បាលជូនរដ្ឋាភិបាល
ដូចការលើកឡើងនេះ
១ ជាការប្រមាថដល់ម្ចាស់សម្លេងទាំង១៥គណបក្ស
២ ប្រមាថដល់ម្ចាស់សម្លេងឆ្នោតដែលបោះឆ្នោតជូនគណបក្ស ទាំងអស់
៣ ប្រមាថដល់អង្គព្រះមហាក្សត្រជាទីសក្ការៈនៃយើង
ព្រោះ ឧត្តមក្រុមប្រឹក្សានេះត្រូវបង្កើតឡើងដោយការផ្តួចផ្តើមគំនិតពីនាយករដ្ឋមន្ត្រីិ និងមានការឯកភាពជាឯកច្ឆ័ននៃបណ្តា១៥ បក្សទៀត ហើយតាមរយះសំណើររបស់នាយករដ្ឋមន្ត្រី និងឡាយព្រះហស្ថលេខាដោយព្រះរាជក្រឹត្យ
តើចាប់ពីពេលនេះទៅយើងអាចរួមរួមគ្នានៅជាមួយប្រជាពលរដ្ឋដើម្បីធ្វើកិច្ចការ
ស្រាវជ្រាវចំណុចខ្វះខាតលើគោលនយោបាយរដ្ឋាភិបាល?
កាត់បន្ថយភាពក្រីក្រ និងគម្លាតអ្នកមាន និងអ្នកក្រជាអប្បបរិមាបានទេ?
រកដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហសង្គមដ៏ស្មុគស្មាញបានទេ?
សូមបងប្អូនជនរួមជាតិមេត្តាចូលរួមមតិយោបល់ជាមួយគ្ដាក់ថា សូមបញ្ឈប់លាបពណ៌ ព្រោះថាបើអ្នកលាបពណ៌នៅបន្តលាបពណ៌ អ្នកនៅតែស្ថិតនៅបន្ទាត់ក្រីក្រដដែលបើអ្នកនៅតែរិះគន់បង្ខូច បង្កាច់ បង្អាក់ពួកយើងដែលចង់ធ្វើការងារជួយជាតិពិតៗ ដោយឈរលេីស្មារតី ភាពជាអ្នកនយោបាយ ! គឺមានអត្ថន័យថា អ្នកបំរេីប្រជាជន ការពារប្រយោជន៍ជាតិ