header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខេត្ត​រតនៈគីរី៖ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្មេង២នាក់ ដែលលង់ជំនន់ទឹក​អូរ ១ថ្ងៃ១យប់ ទើបរកឃើញ​សាកសព​ម្នាក់ដែលទើលើមែកឈើ ខណៈក្មេង​ម្នាក់ទៀត​រក​មិនទាន់​ឃើញ ហេតុការណ៍លង់ទឹកបានកើតឡើងកាល​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច​អូ​តាង​ស្ថិតនៅ​ក្នុងភូមិ​សំ ឃុំ​យ៉ា​ទុង​ស្រុក​អូ​រយ៉ា​ដាវ។

ទាក់ទិន​នឹង​ករណី​ក្មេង​លង់ទឹក​ស្លាប់​នេះ សមត្ថកិច្ច​ប៉ូលិស​ឃុំ​នឹង​ស្រុក​បាន​ប្រាប់​អោយ​សារពត៌មាន​យើង​ដឹងថា ក្មេងរងគ្រោះ​ទី1មានឈ្មោះ មាស​ច​យ ភេទ​ប្រុស​អាយុ15ឆ្នាំ​ជនជាតិ​ទំពួន​លុង​ទឹកអូរ​ស្លាប់ មាន​មុខរបរ​ស៊ីឈ្នួល​ច្រូតស្មៅ​តាម​ចំការ​របស់​អ្នកភូមិ​ខាងលើ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​ប​កែវ​ហើយ​រក​សាកសព​ឃើញ​មាន​ចម្ងាយ​ពី​កន្លែងកើតហេតុ២០ម៉ែត្រ​ហើយ​សព​ក្មេង​បាន​ទើរ​លើ​ដើមឈើ។ ចំណែក​ក្មេងរងគ្រោះ​ទី2មានឈ្មោះ ក្នង​ទ្រើ​ក​ភេទ​ស្រី អាយុ14ឆ្នាំ​ជនជាតិ​ទំពួន​មានមុខរ​បរជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នៅ​មិនទាន់​រក​សាកសព​ឃើញ​ទេ។

នៅ​ថ្ងៃទី៤ម្សិលមិញនេះ​សមត្ថកិច្ច​ដដែល​បានបន្តទៀតថា នៅ​មុនពេល​កើតហេតុ​នោះ​គឺមានក្មេងៗរបស់​អ្នកភូមិ​ចំនួន7នាក់​បាននាំគ្នា​ទៅ​មុច​ទឹកអូរ​ខាងលើ​លេង​ដែល​មានទឹក​ហូ​គូ​ច​យ៉ាងខ្លាំង​នឹងមាន​ជំរៅ​ទឹក​រហូតដល់៤ទៅ៥ម៉ែត្រ​ហើយ​ទឹកអូ​តាង​នេះ​បាន​ហូរ​ចាក់​ទៅ​សំដៅ​ទន្លេស្រែពក ។

សមត្ថកិច្ច​បន្តទៀតថា​ទឹកអូ​តាង​នេះ​កន្លងមក​មិនដែល​ធ្លាប់មាន​នាក់​ភូមិ​លុងទឹក​ស្លាប់​ទេ នេះ​ជា​លើកទីមួយ​ហើយ​ទៅ​មុច​ទឹកអូរ​មានក្មេង៧នាក់​លង់ទឹក​ស្លាប់២នាក់​រួចខ្លួន៥នាក់។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ឃុំ​នឹង​ស្រុក​បានធ្វើការ​ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ​ផងដែរ លទ្ធផល​ឃើញថា​សាកសព​ក្មេងប្រុស​រងគ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន និង​ប្រគល់​សាកសព​ក្មេង​នោះ​ជូន​ក្រុមគ្រួសារ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post