Sponsor
ភក្ដី

(ស្វាយរៀង)៖ នៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨នេះ លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង  បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើ នៅទីតាំងផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត ក្នុងនោះបាន រកឃើញចាហ៊ួយសង្ស័យ ដាក់ជាតិប្លាស្ទិកចំនួន១៥កាឡ ស្មើនិង៣៧.៥គីឡូក្រាម និងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារប្រសូត្រ ស្រុកស្វាយទាបនិងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានដកហូត យកទៅពិសោធន៍និងដុតកម្ទេចចោល ។

លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញ​បានធ្វើការ ចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាប្រសូត្រនិងផ្សារជីភូ នាពេលនេះ បានរកឃើញចាហ៊ួយចំនួន១៥កាឡ ស្មើនិង៣៧.៥គីឡូ ព្រោះប្រភេទចាហ៊ួយនេះ នាំចូលពីប្រទេសជិតខាង វាមានជាតិរឹងស្វិត ដែលបង្ករអោយប៉ះពាល់ដល់ក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវា ជាពិសេសនោះក្មេងៗតូច ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។ 

ហើយក្នុងនោះ ក៏បានរកឃើញទំនិញ ហួសកាលបរិច្ឆេតមួយ ចំនួនទៀតផងដែរ មន្ត្រីជំនាញបានធ្វើតេស្ត ទៅលើមុខទំនិញជាច្រើនមុខ មានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាមគោ។ល។
ប៉ុន្តែពុំមិនបានរកឃើញ ផ្ទុកសារធាតុគីមីនោះទេ ចំណែកអ្នកលក់​ក៏បានយល់ព្រម បញ្ឈប់ការដាក់លក់ទំ​និញ ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​ បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាព នៅពេលដែលប្រើប្រាស់ ទំ​និញដែលខូចគុណភាព ។

លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគ ចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួម លើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្ត ស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor