header ads

Sponsor

រិទ្ធី

ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ថា៖ វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុងហូជីមិញ ដោយមានការសម្របសម្រួលសហការជាមួយក្រសួងព័ត៌មាន នឹងរៀបចំកម្មវិធីប្រណាំងកង់ Nam Ky Khoi Nghia ពានរង្វាន់ VOH (The Voice of Ho Chi Minh City) លើកទី២១ ឆ្នាំ២០១៨ ដែលរយៈពេល១២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-២២ ខែធ្នូ ឆ្នាំ២០១៨។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុងហូជីមិញ ផ្ញើជូនមកក្រសួងព័ត៌មានកម្ពុជា បានឱ្យដឹងថា៖ កម្មវិធីប្រណាំងកង់របស់វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុងហូជីមិញនេះ នឹងមានការចូលរួមពីកីឡាករប្រណាំងកង់មកពីប្រទេសវៀតណាម កម្ពុជា ឡាវ និងប្រទេសថៃ ហើយនឹងជិះកង់ឆ្លងកាត់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មុននឹងឆ្លងចូលទៅទឹកដីប្រទេសឡាវ រួចបន្ដចូលទៅប្រទេសថៃ។

ការប្រណាំងកង់នេះដោយចាប់ផ្តើមចេញដំណើរពីឃុំ Binh Long ខេត្ត Binh Phuoc ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង ហើយបន្ដចូលខេត្ត Attapeu ប្រទេសឡាវ ដោយបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញវិញ ដែលមានចម្ងាយផ្លូវសរុបប្រវែង១ ៧៥០គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក្រសួងមិនបានបញ្ជាក់ថាក្នុងកម្មវិធីនេះមានរង្វាន់អ្វីខ្លះទេ ហើយគោលបំណងនៃកម្មវិធីនេះយ៉ាងណានោះដែរ

ក្រសួងព័ត៌មានផ្សព្វផ្សាយបន្តថា៖ តាមសំណើសុំរៀបចំកម្មវិធីប្រណាំងកង់ Nam Ky Khoi Nghia បានឱ្យដឹងថា គណៈកម្មការរៀបចំកម្មវិធីនេះ ក៏ស្នើសុំអាជ្ញាធរខេត្តទាំងពីរខាងលើ អនុញ្ញាតឱ្យវិទ្យុផ្សាយ សំឡេងប្រជាជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីប្រណាំងកង់ឆ្លងកាត់ខេត្តទាំងពីរ ដើម្បីជួយសម្រួលការងារពាក់ព័ន្ធផ្សេងៗ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post