Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ យុវជនថ្លើមធំម្នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះ ប្ដឹងឲ្យសមត្ថកិច្ចចាប់ដាក់ខ្នោះ ក្រោយធ្វើសកម្មភាពឡើងចាប់កូនស្រីគាត់ ទើបតែអាយុ១៣ឆ្នាំ បម្រុងរំលោភ តែត្រូវ​ក្មេងរងគ្រោះស្រែកឲ្យឪពុកជួយទាន់ពេល​វេលា កុំអីក្លាយជាចំណីតណ្ហាយុវជនល្មោភកាមនោះបាត់​​។

ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល២៖៤០នាទីយប់ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិចំការគួយកើត ឃុំដំរីពួនស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនល្មើស​ឈ្មោះ ជា សាន អាយុ២៤ឆ្នាំ នៅភូមិ/ឃុំ កើតហេតុ​។ ចំណែក្មេងរងគ្រោះ​ឈ្មោះ ស. ថ អាយុ១៣ឆ្នាំ កំព្រាម្ដាយ រស់នៅជាមួយឪពុក ក្នុង​ភូមិ/ឃុំ/ខាងលើ​ ។

ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាង​កំពុងដេកលើផ្ទះម្នាក់ឯង ព្រោះពេលឪពុកចុះទៅរកត្រីនៅខាងក្រោយផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែនៅម៉ោងកើតហេតុ ជនសង្ស័យ​បានឆ្លៀតឱកាសឡើងទៅលើផ្ទះ ហើយ​ចូលក្នុងមុង បំណង​ចាប់រំលោភរូបនាង​ ប៉ុន្តែមិនបាន ព្រោះនាងស្រែកថា ឪខ្ញុំមកហើយ ពេលនោះធ្វើឲ្យ​ជនសង្ស័យភ័យ​ ក៏រត់ចុះទៅបាត់​។

ក្មេងរងគ្រោះ បន្តថា ក្រោយកើតហេតុ នាងបានរត់ទៅជួបឪពុក ដើម្បីរៀបរាប់អំពីរឿងហេតុនេះប្រាប់ឲ្យឪពុក បន្ទាប់​មកឪពុក ក៏បានដើររកជនសង្ស័យ រហូតដល់ផ្ទះ មួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យជិះកង់មកផ្ទះវិញ ដោយស្លៀកតែខោលីអូ ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ច ដើម្បីចុះឃាត់ខ្លួនជនសង្ស័យ យកសាកសួរនៅប៉ុស្តិ៍តែម្ដង។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់​ការ​តាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor