អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសស្ត្រីចំនួន២០នាក់ ក្នុងនោះមានមេការបនល្បែងបៀ ល្បែងអេឡិ​ចត្រូនិច បាញ់ត្រី៣នាក់ផង ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៨នេះ ដើម្បីធ្វើការសាកសួរ។

សំណុំរឿងល្បែងស៊ី​សងនេះ ស្ថិតក្នុងចំណាត់ការរបស់លោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងកំពុងធ្វើការសាកសួរនៅឡើយ។

អ្នកញៀនល្បែងស៊ី​សង និងមេការបនល្បែងស៊ីសងទាំង២០នាក់ ដែលតុលាការកំពុងសាកសួរនាពេលនេះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់​ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ចំនួន៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន២០នាក់ (ស្រី៣ នាក់ និងប្រុស១៧នាក់)។

ទីតាំងទី១ ៖  បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៨៧ ផ្លូវលេខ៩៣ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទីតាំងទី២ ៖ បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទីតាំងទី៣ ៖ បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាង ដែលដកហូតបានរួមមាន ៖ -ទូរហ្គេមបាញ់ត្រី៤ ទូ (រក្សាទុកនៅទីតាំង១) -ទូរហ្គេមបៀ៥ទូ -កាំបិតកែច្នៃ១ដើម -ប្រាក់ដុល្លារ៥០ ដុល្លារ និងប្រាក់រៀល១០ម៉ឺនរៀល។

ជនសង្ស័យ ឃាត់ខ្លួនបាន ១- ឈ្មោះ ឡេង សុខអៀង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះលេខ១២ ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

២-ឈ្មោះ ធុយ ស្រីម៉ុច ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៣-ឈ្មោះ នាង សារ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៤-ឈ្មោះ ស្នា ខ្មៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះជួល ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៥-ឈ្មោះ ផន ស្រីហួយ ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រកស៊ីផ្លូវភេទ (អ្នកលេងហ្គេម) ស្នាក់នៅមិនពិតប្រាកដ។

៦-ឈ្មោះ ស្រេង ផាន់ណា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់(អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៧-ឈ្មោះ វណ្ណី ចាន់ចាវ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប(អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៨-ឈ្មោះ ស៊ន សីហា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ (អ្នកលេងហ្គេម) មុខរបរ ព្រូរថយន្ត (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

៩-ឈ្មោះ សៅ សំអុល ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សាដែក (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១០-ឈ្មោះ ម៉ៅ ផាន់ណូ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូឡាន (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

១១-ឈ្មោះ ពេជ្រ សុផាន់ណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដេរ (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះលេខ១០៣២ ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

១២-ឈ្មោះ ឡៃ យូលាង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង (អ្នកលេងហ្គេម) ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ខណ្ឌសែនសុខ។

១៣-ឈ្មោះ ទឹង លី ហៅ ព្រីង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

១៤-ឈ្មោះ ឃួន ទិត្យសុភក្រ្តណា ភេទប្រុស អាយុ ៣៥ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តទឹកសុទ្ធ (អ្នកលេងហ្គេម)ស្នាក់នៅផ្ទះជួល ភូមិដើមខ្វិត សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

១៥-ឈ្មោះ កែវ សុខធំ ភេទប្រុស អាយុ ៣៧ ជនជាតិ ខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះលេខ២៣៣២ ផ្លូវលេខ៩៣ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

១៦-ឈ្មោះ អាន មីនា ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

១៧-ឈ្មោះ ចាន់តារ៉ាគៀង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

១៨-ឈ្មោះ ញ៉ិល មករា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខពេទ្យកាល់ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលំ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

១៩-ឈ្មោះ ភា ចាន់ធូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅមិនពិតប្រាកដ រាជធានីភ្នំពេញ។

២០-ឈ្មោះ កន មាស ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខមិនចាំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor