header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំ:​ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាល វាលម្លូរ បានចុះអនុវត្តន៍ ដីកាលេខ ១៤៩ ព្រទ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់លោកអ៊ំ ចាន់ថុល ប្រធានក្រុមជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាម បានបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនមួយរូប ពីបទប្លន់ និងប៉ុនប៉ង មនុស្សឃាតដោយចេតនា កាលពីថ្ងៃចន្ទ៨កើតខែភទ្រ បទឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងជាង៨ នៅចំណុចរោងកាហ្វេរបស់ឈ្មោះវ៉ា សាលីម ស្ថិតនៅភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិរុទ្ធជនដែលត្រូវចាប់ខ្លួនតាមដីកានោះ ឈ្មោះ ហ៊ុន ឆាន អាយុ៥៨ឆ្នាំ​ រស់នៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ពីបទប្លន់ និងប៉ុនប៉ង មនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម កាលពីថ្ងៃ ទី៩ ខែ ឧសភា ឆ្នាំ២០០២ (មានរយៈពេល១៦ឆ្នាំហើយ ចាប់តាំងពីថ្ងៃប្រព្រឹត្តបទល្មើស មកដល់ថ្ងៃចាប់ខ្លួន) ខណៈពេលពិរុទ្ធជនខាងលើកំពុងអង្គុយផឹកកាហ្វេ។

បច្ចុប្បន្នពិរុទ្ធជនខាងលើត្រូវបាននាំខ្លួន មកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញបែបបទ បញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post