header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សង្ឃក្លែងក្លាយចំនួន៥អង្គ ដែលដើរបិណ្ឌបាតតាមទីសារធារណៈ និងជាពិសេសទៀតបិណ្ឌបាតតាមផ្សារនោះ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌដូនពេញចាប់ផ្សិក កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា សង្ឃក្លែងក្លាយដែលត្រូវចាប់ផ្សិក ចំនួន៥នាក់នេះ ទី១-ឈ្មោះ រដ្ឋ ឈុន អាយុ២០ឆ្នាំ ទីកន្លែងកំណើតនៅភូមិក្បាលដំរី ឃុំរោលលើ ស្រុកជីក្រែង ខេត្តសៀមរាប បួសនៅវត្តសាលព្រឹក ស្រុកគងពិសី ខេត្តកំពុងស្ពឺ, ទី២-ឈ្មោះ ហឿង ហន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បួសនៅវត្តនិគ្រោធល័ក្ខ (ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពុងស្ពឺ, ទី៣-ឈ្មោះ វណ្ណ វាសនា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពុងស្ពឺ, ទី៤-ឈ្មោះ ផាត តុលា អាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បួសវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងទី៥-ឈ្មោះ គឺម លីម៉ន អាយុ១៨ឆ្នាំ ស្នាក់នៅដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពុងស្ពឺ។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញថា មានព្រះសង្ឃចំនួន៥អង្គ បានដើរបិណ្ឌបាតនៅតាមទីសាធារណៈ និងជាពិសេសទៀត បានចូលបិណ្ឌបាតនៅតាមផ្សារនោះ ទើបកម្លាំងប្រជាការពារខណ្ឌដូនពេញ បានចាប់បញ្ជូនទៅផ្សិក នៅវត្តបទុមវតី រួចរាល់ហើយ ទើបបញ្ជូនទៅអប់រំនៅសាលាខណ្ឌដូនពេញ ឲ្យឈប់ប្រព្រឹត្តិដូច្នេះតទៅទៀត ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងដោយមិនចាត់ការតាមនីតិវិធីនោះទេ។

អាជ្ញាធរបន្តទៀតថា ជនដែលក្លែងជាសង្ឃក្លែងក្លាយនេះ បើសិនណាអាជ្ញាធរចាប់បានលើកក្រោយទៀត នឹងចាត់ការទៅតាមនីតិវិធីជាក់ជាមិនខានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post