header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មួយម៉ោងមុននេះ រសៀលថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០១៨ ឧកញ្ញា ឌួង ឆាយ បានឆ្លើយតបទៅបុរសម្នាក់ដោយបានលើកឡើងថា៖

ខ្ញុំមិនយល់បងចង់និយាយអ្វីអំពីរឿងគ្រឿងញៀនអោយពិតប្រាកដ? ច្បាស់ណាស់ក្លឹបកំសាន្តណាក៏ដោយទោះបីជារបស់បង រឺ របស់ខ្ញុំបើសិនជាមានករណីគ្រឿងញៀនគួរទប់ស្កាត់ដោយខ្លួនឯង, មិនបាច់ចាំអាជ្ញាធរចុះមកបង្រ្កាបនោះទេ, ពីព្រោះខ្មាស់គេ។ ឪពុកខ្ញុំឈប់គ្រប់គ្រងផ្លាកយីហោក្នុងរាជធានីភ្នំពេញយូរហើយជិត 10 ឆ្នាំ តាំងពីមុនឯកឧត្តម ប៉ា សុជាតិវង្សឡើងកាន់តំណែង។

លោកបានបន្តថា ៖ ខ្ញុំជារាស្រ្តសាមញគ្មានតួនាទីមុខងាររាជការហើយខ្ញុំកើតក្នុងគ្រួសារអ្នកក្រីក្រធ្លាប់មានប្រវត្តិមិនល្អការពីពេលនៅយុវវ័យ ស្គាល់សង្គមនេះច្បាស់ជ្រៅពេក និងមិនមានឪពុកម្តាយជារដ្ឋមន្រ្តី និងតំណាងរាស្រ្តទាំង 2 នាក់ ចឹងខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះដូចបងទេ, អភ័យទោសអោយខ្ញុំផង ពីព្រោះខ្ញុំភ័យខ្លាចខ្លាំងណាស់ឡើងញ័រពេញខ្លួនអស់ហើយ, ប៉ុន្តែត្រូវចងចាំអោយច្បាស់ថាលុយដែរខ្ញុំរកមកបានគឺដោយសារញើសឈាម និងស្អាតស្អំជាទីបំផុតមិនដែលពឹកពាក់ឪពុករបស់ខ្ញុំ, ហើយគាត់ក៏មិនដែលគាំទ្ររាល់មុខជំនួញរបស់ខ្ញុំដែរ, ជាពិសេសខ្ញុំសុខចិត្តធ្វើជាមនុស្សល្ងង់ប៉ុន្តែខ្ញុំហ៊ានបញ្ចេញមតិយោបល់និយាយរឿងពិតនៅក្នុងសង្គម និងធ្វើបុណ្យមិនដូចអ្នកខ្លះមនុស្សចេះដឹងកើតចេញពីគ្រួសារខ្ពង់ខ្ពស់ប៉ុន្តែមិនដែរហ៊ាននិយាយសង្ងំសុខតែខ្លួនឯងនឹងទំនេរដើរទើសគេ, ដូច្ចេះសូមកុំមើលងាយទឹកចិត្ត និងឆន្ទះដ៏មោះមុតរបស់ខ្ញុំសំរាប់សង្គម។ សកម្មភាពមនុស្សធម៍របស់ខ្ញុំមួយចំនួនធំដោយលុយញើសឈាមរបស់ខ្ញុំក៏មិនដែលហ៊ានបង្ហោះដែរពីព្រោះខ្លាចមនុស្សខ្លះថាខ្ញុំនឹងជាមនុស្សអួតហើយចង់ល្បី។ ធ្វើអស់ប៉ុន្នឹងហើយនៅបងប្រុសឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការកំពូលទីប្រឹក្សាថាខ្ញុំចង់ល្បីទៀត។ ទាល់តែបង្ហោះរូបឡានទំនើបរហូតបានហៅថាអត់អួតមែន???

ហើយចំពោះរឿងជ្រូកលោកក៏បាន សូមទោសពូមីងបងប្អូនដែល ADMIN FB PAGE របស់ខ្ញុំបានបង្ហោះករណីរឿងជ្រូកដោយសារមើលពត៍មានខុសឆ្នាំ, ខ្ញុំទើមតែចុះពីយន្តហោះយប់មិញមកពីប្រទេសសឹង្ហបុរីដោយអស់កំលាំងពេកក៏បានគេងលក់ទើមតែភ្ញាក់ពីដំណេកបានឃើញហើយស្រាវជ្រាវដោះស្រាយ, ហើយអ្វីៗដែលខ្ញុំព្យាយាមធ្វើកន្លងរហូតមកគឺដើម្បីែ់ចករំលែក និងបារម្ភពីសុខភាពរបស់ពូមីងបងប្អូនទាំងអស់គ្នា, ហើយក៏មិនដែរមានចេតនាចង់អោយមានផលប៉ះពាល់ដែរ រឺ ចង់ល្បីដូចអ្នកខ្លះបានគិត និងថាអោយខ្ញុំ។ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ចរិកពិតរបស់ខ្ញុំច្បាស់ហើយ។ ជាចុងក្រោយសូមពិនិត្រមើលរាល់សាច់ទាំងអស់មុនពេលទិញ

សូមអរគុណ និងគោរពស្រលាញ់រាប់អានជានិច្ច
ពីខ្ញុំបាទ ឌួង ឆាយ🙏

រូបភាពដែលលោកនៅសិង្ហបុរី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post