header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡង់គ្រីស័រ​អត់មានពាក់ស្លាកលេខពន្លះជាមួយម៉ូតូ​ ។

ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះឈ្មោះ ខេន សុខន ភូមិខ្វិតធំ ឃំុខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចជំនាញបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងរវាងរថយន្ដម៉ាកឡង់គ្រីសរ័ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានបុកជាមួយនឹងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ-៤៩៤១ភព១ បើកបរដោយឈ្មោះ ខេន សុខន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅស្របទិសគ្នាហើយបត់ឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន កាត់មុខរថយន្ត ។

ប្រភពបន្តថា ជនរងគ្រោះបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាពនោះទេ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុកព្រៃឈរ ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូទាំង២ដែលរងការខូចខាតត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីដោះស្រាយតាមនីតិវិធី ខណៈសាកសពជនរងគ្រោះ​ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post