ភ្នំពេញៈ ឆ្លើយតបចំពោះការលើកឡើងថា កម្ពុជាបាត់បង់ព្រៃឈើ ជាបន្តបន្ទាប់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលស្គាល់ថា ពិតជាមានចោរលួចកាប់ព្រៃឈើ តែដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ និងដំណាំផ្សេងៗទៀត។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោបានបញ្ជាក់ថា “ពិតជាមានចោរលួចកាប់ព្រៃឈើ តែដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ និងដំណាំផ្សេងៗទៀត"។
សម្ដេចតេជោ ក៏បានស្អប់ខ្លាំងណាស់ ចំពោះក្រុមចោរលួចកាប់ព្រៃឈើ ហើយសម្ដេចក៏បានបញ្ជាឲ្យមាន ការតាមដាន និងព្រមានចាប់ក្រុមចោរទាំងនោះផងដែរ៕