header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ នារីរងគ្រោះអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ បានចាញ់ល្បួង​របស់ជនល្មើស​នាំទៅឲ្យជនល្មើសម្នាក់ទៀត​ដាក់ថ្នាំសម្រើបហើយធ្វើសកម្មភាពរំលោភនៅផ្ទះសំណាក់បានសម្រេចរហូតដល់៤ដង ទម្រាំបែកធ្លាយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

សមត្ថកិច្ចបានបញ្ជាក់ដូច្នេះថា មានករណី នាំយកអនីតិជនចេញជាអាទ៍ មិនស្របច្បាប់ ដោយមានគោលដៅ គឺកើតហេតុនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង០០នាទីនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក កែវ ពិសិដ្ឋ​ អធិការនគបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរ. ច.ធ. ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅខេត្តកណ្តាល ។ រីឯជនល្មើស ឈ្មោះម៉ាន រ៉េត ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ លាងចានរោងការ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវនគរបាលឃាត់ខ្លួន ហើយបានចាប់យកវត្ថុតាង ទូរស័ព្ទដៃ១គ្រឿង ម៉ាកNOKIA ចុចពិល ពណ៌ក្រហម ។

លោកអធិការបន្តថា មុនពេលកើហេតុ ជនរងគ្រោះ និងមិត្តភក្តិឈ្មោះ ស្រីពេជ្រ ភេទស្រី បាននាំគ្នាដើរលេងសួនច្បារ មាត់ទន្លេតាខ្មៅ លុះដល់វេលាកើតហេតុខាងលើ ពេល ដែលជនរងគ្រោះកំពុងតែអង្គុយហូបព្រហិត ស្រាប់តែឃើញជនល្មើសដើរមក ក៏ហៅហូបព្រហិតជាមួយ តែជនល្មើសមិនហូបទេ គ្រាន់តែចូលអង្គុយមើល ពេលហូប រួចជនល្មើសបានបបួលជនរងគ្រោះដើរទៅភ្នំពេញ ដោយហៅម៉ូតូឌុប ជិះទៅបីនាក់ ក្នុងនោះមានជនរងគ្រោះ ជនល្មើស ព្រមទាំងកូនស្រីរបស់ជនល្មើសផងដែរពេលឌុបដល់រាជធានីភ្នំពេញ ម្តុំជិតរបងសាលារៀន ចម្ងាយប្រហែល២០០ម៉ែត្រពីរង្វង់មូល ដែលជនរងគ្រោះមិនស្គាល់ ជនល្មើសបានឲ្យម៉ូតូឌុបឈប់ ហើយតេទូរស័ព្ទ ហៅមនុស្សប្រុសម្នាក់ មិនស្គាស់ឈ្មោះ ជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាក មកដល់ ហើយជនល្មើស បានចូលទៅក្នុងរថយន្ត បុរសនោះ និយាយគ្នារួចចេញមកវិញហុចលុយឲ្យថ្លៃម៉ូតូឌុប ហើយនាំជនរងគ្រោះជិះរថយន្ត បុរសនោះទៅផ្ទះសំណាក់ មិនស្គាល់យីហោក្នុងរាជធានីភ្នំពេញ ដោយជនល្មើសអោយជនរងគ្រោះនៅអង្គុយលេងក្នុងបន្ទប់ជាមួយបុរសម្នាក់នោះ ចំណែកឯជនល្មើសប្រាប់ថា ចុះទៅក្រោមមួយភ្លែត ក៏ទៅបាត់រហូត ។

ប្រភពបន្តថា ក្រោយមជនរងគ្រោះត្រូវបុរសនោះលួងលោម និងប្រើថ្នាំសម្រើបរួមភេទជាមួយជនរងគ្រោះបានសម្រេច៤ដង លុះដល់ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បុរសម្នាក់នោះបានប្រាប់ថា ខ្លួនចេញទៅធ្វើការហើយ ជនរងគ្រោះចាំនៅក្នុងបន្ទប់ផ្ទះសំណាក់បន្តិចទៀតអ្នកជូនមក នឹងមកយកទៅវិញហើយ ជនរងគ្រោះរង់ចាំមិនឃើញជនល្មើសមកយក ក៏តេទូរស័ព្ទមកជនល្មើស ពេលនោះ ជនល្មើសប្រាប់ឲ្យជិះម៉ូតូមកចាំខ្លួនចេញលុយឲ្យ ហើយជនរងគ្រោះបានជិះម៉ូតូឌុបមកដេកនៅផ្ទះជនល្មើសវិញ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបក្រុមគ្រួសាររបសជនរងតាមរកជនរងគ្រោះឃើញ នៅផ្ទះជនល្មើស ក៏ប្តឹងសមត្ថកិច្ចចុះជួញយអន្តរាគមន៍ឃាត់ខ្លួនជនល្មើស យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចជនល្មើសពុំព្រមឆ្លើយសារភាពឡើយទើបសមត្ថកិច្ចសុំគោលការណ៍ឃាត់ខ្លួនដើម្បីបន្តនីតិវិធីតែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post