header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីចោរជិះម៉ូតូកង់បីឥណ្ឌា ដើរលួចស្លាកលេខរថយន្តជាច្រើនលើកជា​ច្រើនសារ ឥឡូវនេះ កម្លាំងជំនាញផ្នែកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ​ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ។

សូមជម្រាបថា ជនសង្ស័យ បាន​លួចស្លាកលេខរថយន្ត ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-9369 នៅផ្លូវលេខ៦៩ កែង៦៣ ជិតវត្តដំបូកខ្ពស់ ក្រុម៦ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ កាលវេលាម៉ោង២ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ។ ខណៈពេលធ្វើសកម្មភាពនោះ ត្រូវបានថតបានសកម្មភាពទាំងស្រុង តាមរយៈកាំមេរ៉ាសុវត្ថិភាព របស់ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Duke បានធ្វើការបង្ហោះវីដេអូពីសកម្មភាពអ្នករត់ម៉ូតូកង់បីរបស់ឥណ្ឌា បានលួចដោះយកស្លាកលេខរថយន្តរបស់ខ្លួន។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានសរសេររៀបរាប់ថា បើបងប្អូនណាបានឃើញ អាចោរដែលរត់តុកៗនេះ សូមចាប់វាទុកផង ព្រោះវាបានលួចស្លាកលេខឡានរបស់ខ្ញុំ និងអ្នកជិតខាងម្នាក់ទៀត ។ ស្លាកលេខដែលវាបានលួចទៅ គឺ 2AT-4136 និង 2AJ-8154 បើស្លាកលេខឡានខាងលើចរាចរ ឬយកទៅប្រព្រឹត្តបទល្មើសណាមួយ យើងខ្ញុំមិនទទួលខុសត្រូវឡើយ ហើយក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ។ សូមបងប្អូនមិត្តភក្តិជួយ Share បន្តផង ដើម្បីអោយអ្នកផ្សេងៗទៀតទទួលបានដំណឹងនេះផង។ សូមអរគុណ!

រូបភាព

ការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់បងប្អូនណាមានបាត់ស្លាកលេខរថយន្ត សូមទាក់ទងទៅលេខ ០១២ ៧១ ៨១ ៧១ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post