header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មភាពលួចកាច់សោក.ម៉ូតូ តែត្រូវម្ចាស់គេឃើញទាន់ កាលពីវេលាម៉ោង១៖០៦នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខគ្មាន ក្រុម២ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ចាន់ សុខ វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មាន ក្រុម២ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ឌី ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខគ្មាន ភូមិបិងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួន) ជនសង្ស័យប្រើប្រាស់គ្រឿងញៀនអស់រយៈពេល៣ឆ្នាំមកហើយ។

វត្ថុតាងដកហូតវឲបានរួមមាន៖ ទី១-សោខ្សៀលេខ៨ មួយដើម,​ ទី២-ដែកសំប៉ែត ចំនួន១ដើម, ទី៣-ម៉ូតូស៊ុមមឺអិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GI-9125 មួយគ្រឿង។

ប្រភពពីម្ចាស់ម៉ូតូ បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២៖០០នាទី ជនរងគ្រោះបានទុកម៉ូតូនៅក្រោមផ្ទះ ដោយបានចាក់សោកត្រឹមត្រូវ រួចក៏ទៅផ្ទះ លុះដល់ម៉ោង១៖០៦នាទី ជនរងគ្រោះក៏មកយកម៉ូតូ ស្រាប់តែឃើញជនសង្ស័យកំពុងលួច (ឆ្កិះសោម៉ូតូ) ភ្លាមនោះជនរងគ្រោះក៏ស្រែកផ្អើលដល់កម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតនៅជិតកន្លែងកើតហេតុ ក៏ធ្វើអន្តរាគមន៍ឈានដល់ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកសាកសួរនាំ។

បច្ចុប្បន្ន ​ជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post