ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ ប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់នៅទីតាំងខារ៉ាអូខេ ឈ្មោះ «PRO» ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីសប្តាហ៍មុន កម្លាំងជំនាញ «ក៣» របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ២០នាក់ (ក្នុងនោះស្រី៥នាក់), ថ្នាំញៀនប្រភេទខេតាមីន៣០គ្រាប់ និងម៉េតំហ្វេតាមីន ICEចំនួន១៨កញ្ចប់តូច។
នាយឧត្តមសេនីយ៍បានបន្តថា តាមការសួរចម្លើយករណីនេះពាក់ព័ន្ធបទល្មើសជួញដូរ២នាក់ និងលទ្ធផលធ្វើតេស្តមានផ្ទុកសារធាតុញៀន១៥នាក់ (ស្រី៣) និងគ្មានផ្ទុកសារធាតុញៀន៣នាក់ (ស្រី២) ហើយសម្រាប់ជនសង្ស័យទាំងនេះ សមត្ថកិច្ចជំនាញបានចាត់កាតតាមផ្លូវច្បាប់៕