header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង២រសៀលដល់ម៉ោង៣រសៀល មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ធ្វើឲ្យទឹកហូរមិនទាន់ បណ្តាលឲ្យថ្នល់ក្រាលកៅស៊ូក្នុងក្រុងស្វាយរៀង លិចស្ទើរគ្រប់ផ្លូវ និងលិចហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ ។

នៅតាមដងផ្លូវមួយចំនួន ក៏មានបងប្អូនប្រជាពលរដ្ឋខូចម៉ូតូទាំងកណ្តាលភ្លៀង ចុះបណ្តើរ ដោយសារទឹកចូលម៉ាស៊ីនរលត់ ហើយនៅមុខផ្សារវាលយន្ត គឺលិចតាមតូប និងផ្លូវខ្លាំងផងដែរ ។

ក្នុងនោះ គេឃើញលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តស្វាយរៀង និងលោក ណុប ចំរើន អភិបាលរងក្រុងស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទចេញដើរកាយ ស្តារ និងកាយយកសំរាម ដែលកកស្ទះតាមមាត់លូ ទាំងភ្លៀង ដើម្បីបង្ហូរទឹកចូលលូផងដែរ ។ ចំណែកតាមដងផ្លូវមួយចំនួនទៀត ក៏ឃើញមានពលរដ្ឋចេញដើរកាយតាមមាត់លូ ផងដែរ ។

គេសង្កេតឃើញថា រយះពេលពីរថ្ងៃនេះ គឺមានភ្លៀងធ្លាក់ជាប់ៗគ្នា ប៉ុន្តែនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គឺភ្លៀងធ្លាក់ខ្លាំងមែនទែន ពុំ ដែលធ្លាប់មានចាប់ពីដើមរដូវវស្សារហូតមកដល់នេះ ។

កន្លងមក លោក ម៉ែន វិបុល ធ្លាប់មានប្រសាសន៍ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដែលអាចកើតឡើងជាពិសេសតំបន់ ដែលងាយរងគ្រោះដោយទឹកជំនន់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ សត្វអសិរពិស បញ្ហាសុខភាពជាដើម និងសូមឲ្យបងប្អូនពលរដ្ឋ ដែលមានកូនតូចៗ មានការប្រុងប្រយ័ត្នអំពីបញ្ហាលង់ទឹក ព្រោះរដូវនេះជារដូវវស្សា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post