header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​០១​ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នេះនៅ​ចំណុច​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការភ្ញាក់ផ្អើលមួយ ដោយមានករណីចោរកម្មកើតឡើង ដែលបង្កដោយជនសង្ស័យជានារីវ័យក្មេងមួយរូប ដោយ​សង្ស័យ​ថា នាង​ជា​ចោរលួច ក្រោយ​ពីនារី​​រូប​នោះ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​​កន្លែង ខាងលើនេះ​ ។

អ្វីដែលភ្ញាក់ផ្អើលទៀតនោះ គឺមានប្រជាពលរដ្ឋ​ម្នាក់​បាន​ចាប់នារី​​វ័យក្មេង​ខាងលើនេះ ម្នាក់​វាយដំ និង​កោរសក់​ក្បាល បង្ហោះហ្វេសប៊ុក​ថែម​ទៀត​ផង បើទោះបីជានាងមានការលើកដៃសំពះអង្វរយ៉ាងណាក៍ដោយ។ 

បើតាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេលកើតហេតុ ​នារី​សង្ស័យ​ខាងលើនេះ បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​លក់​ដូរ​មួយ​កន្លែង​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ឡើយ ស្របពេលនោះដែរត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ ក៏បានស្រែ​កថា​«​ចោរ​ៗ» រួចបង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល និង​ចាប់ខ្លួន​តែ​ម្តង ហើយប្រជា​ពលរដ្ឋ​សម្ដែង​ការ​ខឹងសម្បា​រ ​ក៏​នាំ​ចោមរោម​វាយ​ទាត់​ធាក់ រួច​ចាប់​កោរសក់​របស់​នាង​ថែម​ទៀត​ផង ទោះបីជានាង​បាន​​លើកដៃ​សំពះ​អង្វរ​​ករ​ ដើម្បីសុំការ​លើកលែងទោស​ក្ដី ក៍មិនលើកលែងដែរ ​។

ហើយ អ្នក​រស់នៅកន្លែងនោះ ថាតែងតែមានការបាត់​ទូរស័ព្ទ​ និង​បាត់​កាបូប​លុយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​រកមុខ​ចោរ​មិន​ដែល​ឃើញ​ម្ដងណា​ឡើយ ទើប​ពេល​នេះ​ឃើញ​នារី​​ខាងលើ​ដើរ​ចូល​ក្នុងផ្ទះ​ ទើបបានជា​កំណត់​ថា ជា​ចោរ​បម្រុង​លួច​ទៀត​ ទើបមានការចាប់ខ្លួន​ និងមានហិង្សាហ្នឹងតែ​ម្ដង​។

ចំពោះ​នារី​ដែល​គេ​សង្ស័យខាងលើនេះ ក្រៅពី​ការ​លើកដៃ​សំពះ​អង្វរ​សុំ​ការ​លើកលែ​ងទោស នាង​ក៏​បានបដិសេធ​ផងដែរថា មិន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លួច​របស់​អ្នក​ដទៃ​ឡើយ​។

បើតាមទំព័រហ្វេសប៊ុកមួយចេញមកបញ្ជាក់ច្បាស់ៗថា ពេលនេះ​សមត្ថកិច្ចបាន​ចាត់​​កម្លាំងដើម្បីស្រាវជ្រាវទាក់ទិនរឿងនេះ​ហើយ ដោយទំព័រហ្វេសប៊ុកនេះបានឲ្យដឹងថា «អុញនោះកុនហើយ ក្រុមអ្នកក្លាហាន​វាយយុវតីលួច​ទូរស័ព្ទ​ដៃនៅផ្សារព្រៃទាហើយចាប់នាងកោរត្រងោលទៀតទោះនាងលើកដៃសំពះក៏មិនលើកលែងដែរ ឥឡូវនេះ​លោ​កវរៈសេនីយ៍​ឯក​ យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជយ័ បានដឹកនាំកម្លាំងចុះស៊ើបអង្កេត និង ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ហើយ»។

ចុចទីនេះដើម្បីទស្សនាវីដេអូ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post