header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ រថយន្តឡិចស៊ីស IS 250 មួយគ្រឿង បានបើកបុកជាមួយរថយន្តព្រូស ត្រង់​ចំណុចស្តុបផ្លូវបំបែកជាបួនលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្តុបសន្ធរមុខ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុន​ពេលកើតហេតុ គេឃើញរថយន្តព្រូស ពណ៌ត្រីឆ្លួញ ពាក់ស្លាកលេខភ្នំពេញ 2AJ-0583 បើកបរដោយនារីម្នាក់ និងរួមដំណើរ​ជាមួយ​នារីម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស IS 250 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-6899 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា មកដល់ចំណុចកើតហេតុ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបុកចំពីមុខ​ពេញទំហឹង ធ្វើឲ្យរថយន្តព្រូសខ្ទាតទៅចញ្ចើមផ្លូវ បុកគំនួកខ្សាច់បន្ថែមទៀត រងការខូចខាតយ៉ាងដំណំ ឯរថយន្តឡិចស៊ីស ក៏រងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post