
សង្គ្រាមដីធ្លីផ្ទះឡើងជាថ្មី រវាងពលរដ្ឋជាង៤ ០០០គ្រួសារ លើផ្ទៃដីជាង៦០០ហិចតា ជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់លោកជំទាវ សៀង ចាន់ហេង ស្ថិតនៅឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមវត្តមានចុះសិក្សាទទួលរបាយការណ៍ ពីសំណា់ក់ ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ។


លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រាប់ថា៖ ខ្ញុំ ពេជ្រ ស្រស់ កំពុងចុះសិក្សាអំពីជម្លោះ
នេះ ស្ថិតនៅឃុំ បឹងខ្យាង នឹងឃុំអំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ដែលប្រជាពលរដ្ឋដែលមានជម្លោះជាមួយនឹង ក្រុមហ៊ុន ហេង អភិវឌ្ឍន៍។
លោក ពេជ្រ ស្រស់ ស្រែកខ្លាំងៗថា៖ គេដោះស្រាយមុនពេលអភិវឌ្ឍន៍ នៅស្រុកខ្មែរ លួចអភិវឌ្ឍន៍ ទាល់តែគេតវ៉ាថាគេប្រឆាំង។



តំណាងប្រជាជនបានប្រាប់ថា៖ ប្រជាពលរដ្ឋបានទៅជួបនៅខេត្ត មុនបោះឆ្នោត តែក្រោយបោះឆ្នោតបែរជាស្ងាត់។ ពលរដ្ឋបន្តទៀតថា៖ មិនមែនប្រជាពលរដ្ឋអ្នកលក់ទេ តែមេឃុំ គង់ នៅ បានបោះត្រាឱ្យសៀង ចាន់ហេង។ សំណូមពរឱ្យស្រុក និងខេត្ត ពន្លឿនការដោះស្រាយឱ្យបានឆាប់។
ចង់ដឹងកាន់តែច្បាស់សូមទស្សនាវិដេអូរខាងក្រោម៖