header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ ៖ សកម្មភាពចាក់ដីក្រហមលុបសមុទ្រនៅតំបន់ព្រែកត្រែង ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្ករបានជាការផ្ទុះនូវពាក្យរិះគន់យ៉ាងខ្លាំង រហូតទទួលបានដំណឹងថា នៅពីក្រោយការចាក់ដីលុបសមុទ្រដ៏ស្រស់ស្អាតនេះ គឺ ជំទាវ ជីង សុភាព ហៅយាយភូ ដ៏មានឥទ្ធិពល, ហើយយោងតាមសារព័ត៌មាន Swiftnews នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងថា សកម្មភាពនេះបានបញ្ឈប់ហេីយ មុននឹងឈានដល់ការបញ្ឈប់នេះ ព័ត៌មានដ៏ក្រោកស្ដីពីការចាក់ដីលុបសមុទ្រនេះត្រូវបានមហាជន មានការរិះគន់យ៉ាងសម្បើម ហើយក្នុងនោះដែរ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រកាសជាសាធារណៈ ដោយនិងមានការចុះសិក្សា ស្រាវជ្រាវរកភាពមិនប្រក្រតី នេះ។

យោងតាមសេចក្ដីប្រកាសរបស់ ឯកឧត្តម សុខ លីម ដែលជាអនុប្រតិភូ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានមានប្រសាសន៍ថា ក្នុងនាមជាប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមានសមាសភាពពីគណបក្សខ្មែរក្រោក ពិតជាមិនអាចឱបដៃឲ្យក្រុងព្រះសីហនុក្លាយជាឋាននរកបាននោះទេ ទាំងបញ្ហាដ៏រញ៉េរញ៉ៃ អាណាធិបតេយ្យកេីតពីពួកចិន ជាពិសេសថ្មីៗនេះឈ្មួញខិលខូចខ្លះ ដែលមានងារជាជំទាវ និងមានប្ដីជាសមាជិកព្រឹទ្ធសភាដែលគ្រប់គ្រងក្រុមហ៊ុន Pheapimex Group បានយកដីក្រហមទៅចាក់លុបសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅទៀត។ 

យោងតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជំពូក៤ មាត្រា១០ វាក្យខ័ណ្ឌ៣ និងមាត្រា ១៥ យោងតាមការឯកភាព និងចង្អុលបង្ហាញរបស់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថា ពួកយេីងនឹងប្រេីតួនាទីក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រៀបចំបែបផែនក្រុមការងារពិសេស ដែលដឹកនាំដោយឯកឧត្តន ប្រធានប្រតិភូ អនុប្រធាន លេខាធិការ សហការជាមួយក្រុមការងារបច្ចេកទេស ផ្នែកស្រាវជ្រាវច្បាប់ / បរិស្ថាន / សំណង់ ក្នុងការចុះសិក្សាផ្ទាល់ពីផលប៉ះពាល់នៃការចាក់ដីលុបសមុទ្រនេះ តេីមានការផ្ដល់ប្រយោជន៍ជាហេតុនាំអោយមានការឃុបឃិតពីមន្ត្រីថ្នាក់ខេត្ត ថ្នាក់មន្ទី ណាឬទេ ?

តេីគំរោងបំផ្លិចបំផ្លាញក្រោមរូបភាពអភិវឌ្ឍន៍នេះវាផ្ទុយនិងសារាចរណ៍ណែនាំលេខ ០១ សរណន ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាដែរឬអត់ ។

តេីវាបំផ្លាញបរិស្ថានកំរិតណា ? ព្រោះតាមដឹងលោកជំទាវ និងប្ដីដែលជាសមាជិកព្រឹទ្ធសភារូបនេះធ្លាប់មានបទពិសោធន៍បំផ្លាញយ៉ាងល្បាញល្បីនូវការលុបបឹងកក់ដែលជាអាងស្តុបទឹកមួយយ៉ាងធំ

សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់កូតាគណបក្សខ្មែរក្រោកនឹងចុះសង្គ្រោះក្រុងព្រះសីហនុអោយអស់លទ្ធភាពក្នុងនាមជាអ្នកបំរេីយ៉ាងស្មោះត្រង់បំផុតជូនពលរដ្ឋខ្មែរអោយខានតែបាន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post