header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីបំផុតការតវ៉ារបស់បេក្ខជនមួយចំនួន ទាក់ទងនឹងលទ្ធផលសម័យប្រឡងបាក់ឌុប ២០ សីហា ឆ្នាំ២០១៨ បានប្រែប្រួលហើយ គឺជាលទ្ធផលបេក្ខជនជាប់និទ្ទេស A បានកើនដល់ ៤០៨នាក់ B ២២២២នាក់ និង C ៦០៤១នាក់។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ នឹងប្រកាសលទ្ធផលបាក់ឌុប ឆ្នាំ២០១៨នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រឡើងវិញ នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួង បន្ទាប់ពីបានបូកសរុបពិន្ទុកសារឡើងវិញ ដោយគណៈកម្មការកោសល្យវិច័យរួចមក។ ហើយនឹងប្រកាសតាមមន្ទីរអប់រំរាជធានីខេត្ត នៅថ្ងៃទី១៥ ខែកញ្ញា។

ក្រសួងបានអះអាងថា ការបូកស្រង់ពិន្ទុកន្លងទៅ មានកំហុសបច្ចេកទេស ដោយសារកុំព្យូទ័រមិនបានស្រង់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់បេក្ខជន ចំនួន៧៤០បន្ទប់។

យ៉ាងណាក្តី ក្រសួងបានអះអាងថា ពិន្ទុដែលស្រង់ខុសបច្ចេកទេសនោះ គឺខុសតែមុខវិទ្យាគណិតវិទ្យាមួយប៉ុណ្ណោះ ក្នុងថ្នាក់វិទ្យាសាស្ត្រ។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មិនប៉ះពាល់នោះទេ។

សូមជម្រាបថា ការប្រកាសរបស់ក្រសួងនេះ បន្ទាប់ពីបេក្ខជនមួយចំនួន ដែលមានសមត្ថភាពខាងគណិតវិទ្យា បានតវ៉ាចំពោះពិន្ទុរបស់ពួកគេលើមុខវិទ្យាគណិត្យវិទ្យា ដែលក្រសួងចេញកន្លងមក ទទួលពិន្ទុសូន្យ (F)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post