header ads

Sponsor

រិទ្ធី

លោកទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ដផ្ដល់ប័ណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (បសស) ជូនសមាជិកអតីតយុទ្ធជននៅខេត្តសៀមរាប ចំនួន៤ ៥៦៥នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាក្រុងសៀមរាប ខេត្តសៀមរាប  ។ ក្នុងពិធីក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។ នេះបើយោងតាមហ្វេសប៊ុក ភាតរភាពយុទ្ធជន។​

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម​ទេសរដ្ឋមន្រ្តី គន់ គីម​ បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា ​ជូនដល់​សមាជិកទាំងអស់ផងដែរ។

​ឯកឧត្តម​ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា​៖ ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ​ ចំពោះសមាជិក​ ទើបថ្ងៃនេះ សមាជិកនៅក្នុងខេត្តសៀមរាបទទួលបានប័ណ្ណ​បេឡាជាតិរបប​សន្តិសុខសង្គម​ សម្រាប់ការព្យាបាលជំងឺដោយមិនអស់លុយ​នៅតាមមន្ទីរពេទ្យ។​

ជាចុងក្រោយ លោកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើឱ្យថ្នាក់ដឹក​នាំ​សមាគមអតីតយុទ្ធជន គ្រប់​ថ្នាក់​ត្រូវវខិតខំបន្តទ្វេដងមើលថែ និងជួយដោះស្រាយការលំបាករបស់សមាជិកសមាគមអតីតយុទ្ធជន ឱ្យ​បានទាន់ពេលវេលា។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះផ្តល់ប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តតាកែវចំនួន២ ៥២៨នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post