header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ លេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ និងមន្រ្តីនគរបាលយុត្តិធម៌មន្ទីរសុខាភិបា ខេត្តស្វាយរៀង ដឹកនាំដោយលោកវេជ្ជបណ្ឌិត វន វិណារ៉ា ប្រធានលេខាធិការដ្ឋាន និងជាមន្រ្តីនគរបាលយុត្តិធម៌ និងមានការចូលរួមសហការពីលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងជាប្រធានអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលភិបាលខុសច្បាប់ក្រុងបាវិត មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយនិងរដ្ឋអំណាចក្រុងបាវិត បានចុះបង្រ្កាបបន្ទប់ពិគ្រោះ និងព្យាបាលជំងឺអត់ច្បាប់របស់ជនជាតិចិនមួយកន្លែង នៅក្នុងតំបន់ពាណិជ្ជកម្ម ក្រុងបាវិត ។


តាមសម្តីរបស់លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់អ្នកសារព័ត៌មានយើងថា ក្នុងអំឡុងពេលមុន និងក្រោយបោះឆ្នោត សេវាសុខាភិបាលខុសច្បាប់នៅក្នុងខេត្តស្វាយរៀង មានការកើនឡើងបន្តិច មានទាំងជនជាតិខ្មែរ និងបរទេស ។ ប៉ុន្តែលោកវេជ្ជបណ្ឌិតបានសន្យាថា នឹងខិតខំប្រឹងប្រែងលុបបំបាត់ឱ្យអស់ទូទាំងខេត្តស្វាយរៀង ។


លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថាដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នេះឱ្យមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមសហការពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ចមូលដ្ឋាន ដោយអនុវត្តតាមគោលការណ៍ច្បាប់ជាធំ ។

ក្រុមការងារបានប្រមូលថ្នាំក្លែងក្លាយផលិតនៅប្រទេសចិន ដែលមិនបានចុះបញ្ជីការនៅក្រសួងសុខាភិបាលចំនួន ៤កេស យកមករក្សាទុកនៅមន្ទីរសុខាភិបាលដើម្បីដុតកំទេចចោលផងដែរ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post