អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត អ៊ីតៃជាយិន ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៤នាក់ និងរឹបអូសថ្នាំញៀនជិត៣គីឡូក្រាម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្លឹបកម្សាន្តរបស់ជនជាតិចិន យីហោ “អ៊ីតៃជាយិន” ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៤ រួមមាន ទី១.ឈ្មោះ shi xue cheng ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរមេការខារ៉ាអូខេ មានស្រុកកំណើតនៅស្រុកពិនស៊ី ខេត្តលាវនីង ប្រទេសចិន បច្នុប្បន្នស្នាក់នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ, ទី២.ឈ្មោះ Pan yi ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅប្រទេសចិន បច្នុប្បន្នស្នាក់នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ, ទី៣.ឈ្មោះ Li xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅខេត្តសឿឆ័ន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងទី៤.ឈ្មោះ chen xiao tian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ មានស្រុកកំណើតនៅស្រុកជួរជាំងឆឹង ខេត្តសាន្តទូឈុន ប្រទេសចិន បច្ចុប្បន្នកន្លែងស្នាក់នៅមិនពិតប្រាកដ។

សូមរំឭកថា កម្លាំងជំនាញមន្ទីរយុត្តិធម៌ ដោយមានការសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងខេត្ត បានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចក្លឹបកម្សាន្ត អ៊ីតៃជាយិន របស់ជនជាតិចិន កាលពីវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ និងដកហូតវត្ថុតាងមាន ម្សៅក្រាមសថ្លាចំនួន៣កញ្ចប់ធំ ទម្ងន់២,៨៨៤.៦៦ក្រាម, ជ្រុញចំនួន៧ និងសម្ភារៈប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យជនជាតិចិនទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ ដោយឡែក ជនជាតិចិន ចំនួន៩នាក់ទៀត (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចអប់រំ និងអនុញ្ញាតឲ្យឡប់ទៅលំនៅដ្ឋានវិញ ក្រោយការសាកសួរមិនមានពាក់ព័ន្ធបទល្មើស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor