header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ ថាព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែលផ្ទុយពីការពិត និងអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

បើទោះជាបែបនេះក្ដី នារសៀលថ្ងៃទី ២៥ ខែកញ្ញា នេះ ឯកឧត្តម សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ដឹកនាំសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក នៅតែចុះបន្តតាមដានស្រាវជ្រាវនៅ ពយកំពេញ ក្រុងព្រះសីហនុ នេះដដែលដើម្បីបង្ហាញជូនជនរួមជាតិ ថាតើការអភិវឌ្ឍន៍នេះស្របតាមលិខិតអនុញ្ញតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាឬទេ?

ទាក់ទងនឹងករណីនេះដែរ  ប្អូនស្រី សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី ហ៊ុន ស៊ីណាត មានការប្រតិកម្ម ផងដែរ ដែលលោក ទ្រី ភាព ចាក់ដី ចាក់ថ្មចូលសមុទ្រ និងចាត់ទុកសមុទ្រជារបស់ពលរដ្ឋមិនមែនរបស់ឧកញ៉ានោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post