header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ ស្រ្តីមានផ្ទៃ​ពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវ ខណៈស្វាមីរបស់គាត់ កំពុងឌុបម៉ូតូទៅមណ្ឌលសុខភាព ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ កាលពីវេលាម៉ោង១០នឹង៥០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

ស្ត្រីសម្រាលកូននៅតាមផ្លូវខាងលើនេះ ឈ្មោះ អ៊ុ ផាន ប្ដីឈ្មោះ ភូមិ ផន រស់នៅភូមិជាំស្វាយ ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

នៅថ្ងៃកើតហេតុ ប្រពន្ធ​​ប្រាប់ប្តីថា ឈឺពោះ ពេលនោះ​ប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ចំណុ​ចអូរពកសាមគ្គី​ ឃុំមានរឹទ្ធិ ដោយសារតែផ្លូវពិបាកពេក ខ្លាចដួល ក៏បានឲ្យប្រពន្ធចុះដើរ លុះដើរបាន​មួយសន្ទុះ ក៏ឈឺពោះ​ឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ទាំងដល់មណ្ឌលសុខភាពស្រុកសណ្ដាន់ផង។

ប្រភព័ត៌មាន បានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះ ក្នុងពេលមានហេតុការណ៍នេះភ្លាម លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ បានទទួលព័ត៌មាន ក៏បានបញ្ជាឲ្យខាងមណ្ឌល​សុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ យករថយន្តពេទ្យស្រុក ដើម្បីជួយសង្គ្រោះ លុះរថយន្តពេទ្យមកដល់ ក៏នាំគ្នាជួយឡើកដាក់លើររថយន្តយកទៅមណ្ឌលសុខភាពស្រុកសណ្ដាន់ភ្លាមៗតែម្ដង។

ក្នុងនោះប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ លោកអភិបាលស្រុកសណ្តាន់ និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ស្វះស្វែងជួយអន្តរាគមន៍ យក​រថយន្តសង្រ្គោះ ដឹកស្រ្តីឆ្លងទន្លេមកមណ្ឌលសុខភាព សង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ចៀសផុតពីអន្តរាយស្រ្តីសម្រាលកូននៅតាមផ្លូវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post